Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់​ក្នុង​កម្ពុជា ចំនួន ៣៥.០០១​ឯកសារ​

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​លើក​ទិសដៅ​បន្ដ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្នុង​នគរបាល​អន្ដោប្រវេសន៍ ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។ ដោយឡែក ពេល​បិទ​សន្និបាត​នា​រសៀល​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ បានបង្ហាញ​ឆ្នាំ​២០១៨ មាន​ជនបរទេស​ដែល​ការ​ស្នាក់នៅ និង​ធ្វើ​ការខុសច្បាប់​កើតមាន ៧៧​លើក មនុស្ស​១៧៧​នាក់ (​ច្រើនជាងគេ​វៀតណាម ១៣៤​នាក់​)​។​

​ស្នាក់​នៅ​លើស​រយៈពេល​កំណត់ ៨៦​លើក មនុស្ស​៨៦​នាក់ (​ច្រើនជាងគេ​នី​ហ្សេ​រី​យ៉ា ៤៨​នាក់​) កូរ៉េខាងត្បូង​៧​នាក់ អង់គ្លេស​៥​នាក់​។ ស្នាក់​នៅ​គ្មាន​ឯកសារ​៥២​លើក មនុស្ស​១៤៧​នាក់ (​ច្រើនជាងគេ​វៀតណាម ៨៧​នាក់ ចិន​៨​នាក់ នី​ហ្សេ​រី​យ៉ា​៧​នាក់ មី​យ៉ាន់​ម៉ា​៦​នាក់ និង​ឡាវ ៦​នាក់​)​។ ជួញដូរ​គ្រឿងញៀន​៣១​លើក មនុស្ស​៥២​នាក់ (​ច្រើនជាងគេ​ឡាវ​១៥​នាក់ វៀតណាម​១៤​នាក់ ថៃ​១០​នាក់ ចិន​៥​នាក់ កូរ៉េ​៣​នាក់​)​។​

​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ VOIP និង​ហ្គេម​អន​ឡាញ​ខុសច្បាប់ ១៤​លើក មនុស្ស​៤៨១​នាក់ (​ភាគច្រើន​ចិន​៤០៣​នាក់ ម៉ាឡេស៊ី​៤៨​នាក់​)​។ អំពើហិង្សា ២០​លើក មនុស្ស​២៨​នាក់ (​ច្រើនជាងគេ​ចិន​១៣​នាក់​)​។ អំពើ​អាសអាភាស និង​អណាចារ្យ ១៨​លើក មនុស្ស​២៥​នាក់ (​ច្រើនជាងគេ​អង់គ្លេស​៦​នាក់​) ក្រៅពី​នោះ​បទល្មើស​ផ្សេងៗ​ទៀត​ចំនួន ៧២​លើក មនុស្ស​១២៩​នាក់​។​

​ដោយឡែក បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់​ប្រើប្រាស់​ក្នុង​កម្ពុជា ចំនួន ៣៥.០០១​ឯកសារ ស្មើនឹង​៨៨,៧៩​ភាគរយ នៃ​ផែនការ​។ បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា ជនបរទេស​អន្តោប្រវេសន៍ (​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​) បាន​ចំនួន ៧៥.០៨៩​នាក់ ស្មើនឹង​៥៩,៦៤% ក្នុងនោះ បាន​ចេញ​ប្រកាស​ទទួល​ស្គាល់​ចំនួន​២៩.១៨១ ដែល​មាន​មនុស្ស ៤៦.៣៨១​នាក់ (១៤.៤៤៩​គ្រួសារ​)​។ បាន​ទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​បាន​ចំនួន ៥៧.៤៤៤​នាក់ ស្មើ​៤៥,៦២​ភាគរយ ដោយ​បាន​ផ្តល់​រួច​នូវ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន ១៨.៥៣០​សន្លឹក ទទួលបាន​ប្រាក់​អា​ករពី​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន ១១.១០៦.០០០.០០០​រៀល បង់​ចូល​ថវិកា​ជាតិ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×