Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រី​សម្តេច​តេជោ បាន​ស្នើ​ឲ្យ​ឈប់​កាប់​បំផ្លាញ ធនធានធម្មជាតិ​ទៀត ទៅ​អា​លោក​ឈ្មួញ​អើយ​

spot_img

​ខេត្ត​រតនគិរី​ ៖ បន្ទាប់​ពី​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បង្ហោះ​សារ​របាយការណ៍​ពី​ករណី កម្លាំង​អាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ឈើ​កកោះ​បាន​រាប់សិប​ដុំ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​យក​មក​លាក់ទុក លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​សារ​មួយ​នៅ​ផេក​ហ្វេស​ប៊ុក ស្នើ​ឲ្យ​ឈ្មួញ​ឈើ ឈប់​កាប់​បំផ្លាញ់​ធនធានធម្មជាតិ​ទៀត ហើយ​សូម​ទុក​ឈើ​ទាំងនេះ ជា​សម្បត្តិ​របស់​រដ្ឋ។​

​លោកស្រី Sinath Hun បាន​សរសេរ​សារ​ក្នុងផេក​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី​៤​ខែ​មីនា​នេះ​ថា សូម​មេត្តា​ឈប់​កាប់បំផ្លាញ ធនធានធម្មជាតិ​ទៀត​ទៅ អា​លោក​ឈ្មួញ​អើយ ហើយ​សូម​ទុក​ឈើ​ទាំងនេះ ជា​សម្បត្តិ​របស់​រដ្ឋ កុំ​ដុតចោល​ដូច​លើក​មុនៗ​ទៀត​អី ទុក​ជា​ប្រយោជន៍​គ្រាន់​សាងសង់​អ្វី​ផ្សេងៗ ។ ម្យ៉ាងទៀត​វា ឆ្ងាញ់​ត្រង់​អា​ឈ្មួញ​កាប់​ឈើ​ច្រើន​ម្លឹងៗ ពេល​កាប់​ម៉េច​ក៏​កម្លាំង​កងរាជអាវុធហត្ថ របស់​ខេត្ត​នោះ មិន​មើល ឬក៏​ត្រី​ចង្វា​ចិញ្ចឹម​ត្រី​ឆ្ដោ​ទេ​ដឹង បានជា​ធ្វើ​មិនដឹងមិនឮ​នោះ​!​។ សូម​ផ្ដាំ​អា​អ្នក​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ថា ឈប់​កាប់​ទៀត​ទៅ ពីព្រោះ​គេ​មិនមែន​ជេរ​ម៉ែ​អ្នក​កាប់​ទេ​គេ ជេរ​ម៉ែ​សម្ដេច អញ្ចឹង​ម៉ែ​ជាមួយ​ខ្ញុំ​ដែរ ទៅ​ជេរ​ម៉ែ​អា​ឈ្មួញ​នោះ​ទៅ ដើម្បីឲ្យ​អ្នកមានគុណ​របស់ខ្ញុំ ទទួលបាន​សេចក្ដីសុខ​ស្ងប់​នៅ​ឋានសួគ៌​ផង ។​

​ទោះយ៉ាងណា លោក​Kanharith Khieu រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៣​ខែ​មីនា បាន​បង្ហោះ​នូវ​របាយការណ៍​មួយ​ដែល​ផ្ញើ​ពី​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី ថា សូម​គោរព​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ៖ ​កម្លាំង​អាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ឈើ​ក​កោះ បាន​រាប់​សិប​ដុំ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​យក​មក​លាក់ទុក​។​

​ឈើ​ជ្រុង​រាប់សិប​ដុំ ដែល​ក្រុម​ឈ្មួញ​កាប់ និង​ដឹកជញ្ជូន​ចេញ ពី​ដែន​ព្រៃ​អភិរក្ស ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​និង​រឹប​អូស​បាន ឈើ​កកោះ​ជាច្រើន ដែល​ឈ្មួញ​បាន យក​មក​លាក់ទុក បម្រុង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម ដោយ​បាន​អាក់ខាន​ទៅវិញ​។​

​ក្រោយ​ការចូល​កាន់តំណែង​របស់ លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង ទៅ​លើ​កងកម្លាំង​ទាំងអស់ ឲ្យ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅតាម​បណ្តា​ស្រុក ហើយ​បាន​ដាក់​កម្លាំង​ត្រៀម ចុះបង្ក្រាប​២៤​ម៉ោង​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ជា​២​និង​៣០​នាទី យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​

​លោក​វរសេនីយ៍ឯក ផាន់ សុ​ផាត់ មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​បង្ក្រាប​ឈើ​កកោះ បាន​ជា​ច្រើន​ដុំ ខណៈ​ដែល​ក្រុម​ឈ្មួញ កំពុង​ធ្វើ​ការដឹកជញ្ជូន​យក​មក​រក្សាទុក រង់ចាំ​ឱកាសល្អ និង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។​

​លោក​បាន​បន្តថា ឈើ​កកោះ​ទាំងអស់នេះ នៅ​មិនទាន់​ដឹង​ពី​ចំនួន​ដុំ នៅឡើយ​ទេ ហើយ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×