Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! កំពុង​ងូតទឹក​ឲ្យ​ដំរី បែរខ្នង​ភ្លេចខ្លួន​បន្តិច ត្រូវ​ដំរី​ទម្លាក់ខ្លួន​ដេក​កិន​ពីលើ​ទាំង​កម្រោល​ស្លាប់​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់ ដែល​ក្មេងប្រុស​ជំទង់​ម្នាក់​ត្រូវបាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម ដោយសារតែ​ដំរី​ដ៏​ធំ​របស់ខ្លួន ទម្លាក់ខ្លួន​ដេក និង​កិន​ពីលើ​ទាំង​កម្រោល​រហូត​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង ខណៈ​កំពុង​ងូតទឹក​ឲ្យ​វា ។​ ហេតុការណ៍​ដ៏រន្ធត់​នេះ​បាន​កើត​ឡើង នៅក្នុងស្រុក Karappuzha ទីក្រុង Kottayam ប្រទេសឥណ្ឌា ។

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​ជំទង់​ម្នាក់​ជា​ម្ចាស់ បាន​កំពុង​ឈរ​បាញ់​ទឹក​ដុសលាង​ខ្លួន​ដំរី​នៅ​ចំហៀង​ខាងឆ្វេង និង​ប៉ុន្តែ ខណៈពេល​ក្មេងប្រុស​នោះ​បែរខ្នង​ចេញពី​វា​ពុំបាន​២​វិនាទី​ផង ស្រាប់តែ​ដំរី​នោះ​ទម្លាក់ខ្លួន​ដេក​បណ្តាល​ឲ្យ​កិន​ពីលើ​ទាំង​កម្រោល​តែម្តង ។​

​បន្ទាប់ពី​បានដឹង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង ក្មេងប្រុស​ម្នាក់​ដែល​ត្រូវជា​បងប្អូន​នឹង​គ្នា បាន​រត់​មកជួយ​សង្គ្រោះ​ភ្លាមៗ ដោយបាន​ប្រើ​រំពាត់​ដេញ​ឲ្យ​ដំរី​ងើបឡើង ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ខ្លាំងណាស់ ដែល​បងប្អូន​របស់គេ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ៕ រក្សា

spot_img
×