Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈប់​ប្រកាន់ “​បងប្អូន​មក​ពី​ចិន​” ទៅ ព្រោះ​សូម្បី​នៅ​ប្រទេស​គាត់ ក៏​បាន​មាន​បំរាម​លើ​ពលរដ្ឋ​ខ្លួន​ជិត ២៣ លាន​នាក់ ដែល “​សីលធម៌​អន់​” ហាម​មិន​ឲ្យ​ទិញ​សំបុត្រ​យន្តហោះ រថភ្លើង ដែរនោះ​!

spot_img

​តាម​របាយការណ៍​របស់​មណ្ឌល​ព័ត៌មាន​សីលធម៌​សាធារណៈ​ជាតិ​របស់​តុលាការ​ប្រទេស​ចិន​ទាំងមូល បាន​ចេញ​បញ្ជា​ទប់ស្កាត់​ការទិញ​សំបុត្រ​យន្តហោះ រថភ្លើង ចំពោះ​ពលរដ្ឋ​មាន “​សីលធម៌​អន់​” ជាង ១៧,៥ លាន​នាក់ គិត​ត្រឹម​ចុងឆ្នាំ​២០១៨ ។​

​ក្រៅពីនោះ​នៅ​មាន​ករណី “​សីលធម៌​អន់​ខ្លាំង​” ប្រមាណ ៥,៥ លាន​នាក់​ទៀត ស្ថិតក្នុង “​បញ្ជី​ខ្មៅ​” អំពី “​សីលធម៌​សង្គម​” ហាម​មិន​ឲ្យ​ទិញសំបុត្រ​រថភ្លើង ។​

​តាម Guardian របាយការណ៍​នេះ​ទើប​ត្រូវបាន​ចិន​ប្រកាស​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន ។ របាយការណ៍​គឺ ៖ “​ការធ្វើ​ឲ្យ​បាត់​ជំនឿ​ម្តង​ត្រូវ​រង​កំហិត​គ្រប់កន្លែង​” ។​

​ពលរដ្ឋ​ចិន​ប្រមាណ​ជិត ២៣ លាន​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ទិញ​សំបុត្រ​យន្តហោះ សំបុត្រ​រថភ្លើង ព្រោះ​…​សីលធម៌​អន់​!

​តាម​នោះ​វា​ជា​វិធានការ​ហៅថា “​ប្រព័ន្ធ​សីលធម៌​សង្គម​” បំណង​ប្រើប្រាស់​ការពិន័យ -​ឲ្យ​រង្វាន់ ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​ទង្វើ “​ល្អ​” ។ តាម​ឯកសារ​មួយ​របស់​ចិន ប្រព័ន្ធ​នេះ​មាន​តាំងពី​ឆ្នាំ ២០១៤ មក​ម្លេះ ហើយ​គោលដៅ​សំខាន់​គឺ ៖ ដំណើរការ​រាលដាល​ពេញ​អាកា​សវេហា ហើយ​ក៏​នឹង​បណ្តាលឲ្យ​មនុស្ស​មិនល្អ សូម្បី​ដើរ​១​ជំហាន​ក៏​ពិបាក​! ។​

​ទង្វើ​ដែល​ឥទ្ធិពល​ដល់ “​សីលធម៌​សង្គម​” មាន​ច្រើន​សណ្ឋាន​តាំ​ពី​ការ​គេច​មិន​បង់ពន្ធ ទោស​រដ្ឋប្បវេណី ឬ​ក៏​បង្កើត​ពាក្យ​ច​ចាម​អារាម​មិន​ពិត ក៏ដូចជា​ការសេព​គ្រឿងញៀន ។​ល​។

​រដ្ឋ​អំណាច​នៅ​តំបន់​ជាច្រើន​បាន​សាកល្បង​ប្រើ​ប្រព័ន្ធ​នេះ ហើយ​ពលរដ្ឋ​នៅ​ទីនោះ​សុទ្ធតែ​មាន​សៀវភៅ​ពិន្ទុ ។ យ៉ាងនេះក្តី​ក៏​មាន​ការរិះគន់​ថារ​ដ្ឋ​ការ​ចិន​បាន​ប្រើ​ជ្រុល​នូវ​បច្ចេកវិទ្យា និង “​ទិន្នន័យ​ដ៏​សម្បើម​” (bigdata) ដើម្បី​ត​ត្រួតត្រា​សង្គម ។​

​តាម​តុលាការ​ចិន នៅ​ឆ្នាំ ២០១៦ មាន​ពលរដ្ឋ​តែ ៦,១៥ លាន​នាក់ ដែល​រង​ការហាមឃាត់​មិន​ឲ្យ​ទិញ​សំបុត្រ​យន្តហោះ ព្រោះ “​សីលធម៌​អន់​” ។​

​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ផ្ទៃមុខ​ត្រូវបាន​ប្រើ​ទូលំទូលាយ ។​

​រដ្ឋាភិបាល​ចិន​បាន​ប្រឹង​ហើយ ហើយបី​ក្រុម​មក​តាម​ទុក​កប៉ាល់ (​ក្រោយ​ពុំ​អាច​ទិញ​សំបុត្រ​យន្តហោះ រថភ្លើង មាន​តែ​តាម​ផ្លូវទឹក​) ចូល​ដល់​កម្ពុជា​ហើយ​ជ្រុល​កូន​ខ្លាំង​យ៉ាងណាក្តី មេត្តា​…​អនុគ្រោះ​ផង​ចុះ ៕ ចន្ទ្រា

spot_img
×