Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង​ស្រវឹងស្រា វាយ​អតីត​កីឡាករ​ប្រដាល់ ឡោ សំណាង ក្នុង​ជម្លោះ​គ្រោះថ្នាក់​ចរាចរ​

spot_img

​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​៤​នាក់ ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់ ដែល​ព្រួត​គ្នា វាយ​អតីត​អ្នក​ប្រដាល់ ឡោ សំណាង បណ្តាលឲ្យ​រងរបួស​ប៉ោង​មុខ និង​បាក់​កូន​ម្រាមដៃ បន្ទាប់ពី​មាន​ជម្លោះ​ក្នុង​គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​៣ ខែ​មីនា នៅ​ទល់មុខ​នឹង​ផ្សារ​ទំនើប​អ៊ី​អន​ម៉លទី​១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​របាយការណ៍​របស់​ន​គរ​បាល​ប៉ុស្តិ៍​ទន្លេបាសាក់ បានឲ្យដឹងថា បុរស​ជា​ម្ចាស់​រថយន្ត​ស៊ីណា​ដែល​មិន​ទាន់​ពាក់​ស្លាក​លេខ ទើប​នឹង​ទិញ គឺ​ជា​អតីត​អ្នក​ប្រដាល់​ស៊េរី ឡោ សំណាង អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​មាន​មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះ​លេខ​៧ ក្រុម​43 ភូមិ​8 ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​រង​បួស​ដៃ​ខាងឆ្វេង និង​បាក់​ម្រាមដៃ​កូន​ខាងស្តាំ ន​និង​ផ្ទៃមុខ​។ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ១ ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL- 2601 បើកបរ​ដោយ​ជនបង្ក​ម្នាក់ ២ ម៉ាក​ស៊ុយ​សុ​គី​ឡេត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ភ្នំពេញ​1CT- 7479 បើកបរ​នឹង​រួម​ដំណើរ​ដោយ​ជន​បង្ក​២​នាក់ ៣ ម៉ាកធូ​ដេ ជិះ​គ្នា​២​នាក់ ។ សមត្ថកិច្ច​ឃាត់​បាន​ក្រុម​ជន​បង្ក បាន​៤​នាក់ រួមមាន ទី​១ ឈ្មោះ គឹម សម្បត្តិ អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខក​31 ផ្លូវ​371 ក្រុម​18 ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ មុខរបរ​ចុងភៅ​នៅ​ណាហ្គា​វើល ។ ទី​២- ឈ្មោះ​ឆ​ង ប៊ុនថន អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​64 ផ្លូវ​371 ក្រុម​18 សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ មុខរបរ​លក់​ចាប់ហួយ ។ ទី​៣- ឈ្មោះ ឈឹម ដា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​361 ផ្លូវ​371 ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ មុខរបរ​ជាងឈើ និង​ទី​៤- ឈ្មោះ សេង សុខ​នុរ​ក្ស អាយុ​២៣​ឆ្នាំ មុខរបរ​ស្នាក់នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​លោក ឡោ សំណាង បាន​ប្រាប់ឲ្យដឹង​ថា មុន​កើតហេតុ បាន​បើករថយន្ត​ចេញពី​ចំណត​នៅ​ផ្សារ​ថ្មី ត្រឡប់មកផ្ទះ​វិញ នៅមុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉លទី​១ ។ ពេល​ធ្វើដំណើរ​មក​ដល់​ផ្លូវ​បត់​ចូល​ផ្ទះ គាត់​ក៏​បត់​ចូល តែ​មិន​បាន​ស៊ីញ៉ូ​ទេ ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម ជិះ​ម៉ូតូ​៣​គ្រឿង មក​ពីក្រោយ​គឺ​ម៉ូតូ​ស៊ុយ​សុ​គី​ឡេត បើកបរ​ដោយ​យុវជន​ឈ្មោះ​គឹម សម្បត្តិ រួម​ដំណើរ​ដោយ​យុវជន​ម្នាក់ទៀត ឈ្មោះ ឈឹម ដា​រ៉ូ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​គាត់​បន្តិច បណ្តាល​កូដ​ទឹក​ថ្នាំ​តិចតួច តែ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រងរបួស​ឡើយ ។ ភ្លាមៗ​នោះ​បក្ខពួក​ក្រុម​ក្មេង​ទំនើង​ផ្សេងទៀត បាន​មក​កាក់​រថយន្ត​គាត់​ពី​មុខ ឲ្យ​ឈប់ ហើយ​គាត់​ក៏​មិន​បាន​រត់​ទៅ​ណា​ទេ គឺ​នៅ​ទទួលខុសត្រូវ​គ្រប់យ៉ាង​។ ដំបូង​គាត់​គិតថា ឲ្យ​យុវជន​នោះ​សង តែ​គាត់​ក៏​មាន​ចំណែក​ខុស​ក៏​ព្រម​ស្មើគ្នា តែ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មិន​ព្រម ដោយ​ទាមទារ​ឲ្យ​បុរស​ម្ចាស់​រថយន្ត សុំទោស​បងធំ​ពួកគេ ដែល​ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​គាត់ ទើប​ព្រម​ឲ្យ​រួចគ្នា តែ​គាត់​មិន​ព្រម ទើប​មាន​ការឈ្លោះប្រកែក​គ្នា​ពេញ​ផ្លូវ ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ខឹង បាននាំគ្នា​ព្រួត​វាយ​គាត់ មាន​អ្នកខ្លះ​រើស​ដុំថ្ម​គប់​គាត់ អ្នកខ្លះ​វាយ​គាត់​នឹង​មួក​ការពារ អ្នកខ្លះ​វាយ​នឹង​ដៃ​ប្រវាយប្រតប់​គ្នា​ពេញ​ផ្លូវ បណ្តាល​ឲ្យ​គាត់​រងរបួស​បាក់​ម្រាមដៃ​កូន​ខាងស្តាំ និង​រលាត់​ដៃ​ជើង​រហែ​កអាវ ជាំ​មុខ ហើយ​ក្មេង​ទំនើង​ទាំងនោះ បម្រុង​ឡើង​ម៉ូតូ​ជិះ​រត់គេច តែ​គាត់​បាន​តដៃ​វិញ និង​ព្យាយាម​ដក​សោ​ម៉ូតូ​ជ​ន​បង្ទុក​។ ភ្លាមៗ​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ធ្វើ​ការឃាត់ខ្លួន​បាន ជនបង្ក​ចំនួន​៤​នាក់ និង​ម៉ូតូ​២​គ្រឿង យក​មក​ដោះស្រាយ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ។​

​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ក៏​ធ្វើ​ការពិនិត្យ​ជាតិ​ស្រវឹង​ឃើញថា ក្រុម​ក្មេង​ទំនើង​ទាំង​៤​នោះ សុទ្ធតែ​មាន​ជាតិ​ស្រវឹង ក្នុង​ខ្លួន​គ្រប់គ្នា ។ ក្រោយ​កើតហេតុ ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​។ គរ​បាល​រដ្ឋបាល​ទន្លេ​បាសាក់ បាន​កសាង​សំណុំរឿង បញ្ជូន​ជន​បង្ក​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×