Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ត្រូវ​ត្រៀម​រួចជាស្រេច ក្នុង​ការបង្កា​ទប់ស្កាត់ កុំឲ្យ​មាន​កើត​នូវ​បទល្មើស​ផ្សេងៗ​

spot_img

​ត្បូងឃ្មុំ ៖ អធិការនគរបាល​ស្រុក​មេមត់ បាន​ស្នើ​ដល់​នគរបាល ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន ដោយ​គោរព​នូវ​វិន័យ​នគរបាលជាតិ ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត ក្នុង​ការរាយការណ៍​រាល់​បទល្មើស ដែល​កើតមានឡើង​។​

​លោក​វរសេនីយ៍ឯក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ បាន​ថ្លែង​បែបនេះ នៅ​ព្រឹក ថ្ងៃទី​៤ ខែ មីនា​ឆ្នាំ ២០១៩ ក្នុង​កិច្ចប្រជុំ​ពង្រឹង​កិច្ច​ការងារ​ជំនាញ នៃ​ផែន​ទាំង​៧ ដោយ​បាន​អញ្ជើញ​ចូលរួម លោក​អធិការរង​ទទួល​ផែនកា​រងារ ជំនាញ​ទាំង​៧ នាយ​-​នាយរង​ផ្នែក​ទាំង​៩ និង​មន្ត្រី​ផ្នែក​ជំនាញ សរុប ៣៩ នាក់ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​វរសេនីយ៍ ហុង គឹម​ហឿន បាន​មានប្រសាសន៍ថា ៖ ក្នុងនាម​ជា​នគរបាល យើង​ត្រូវមាន​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន ដោយ​គោរព​នូវ​វិន័យ កងកម្លាំង​នគរបាលជាតិ ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត ក្នុង​ការរាយការណ៍​រាល់​បទល្មើស ដែល​កើតមានឡើង ។ លោក​អធិការ បាន​បន្តថា ឃើញថា រាល់​ការបង្ក្រាប​បទល្មើស​កន្ល​ង​មក គឺ​យើង​មាន​សហការ យ៉ាង​ល្អ ពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាយការណ៍​បទល្មើស នៅ​មូលដ្ឋាន​ភូមិ​.​ឃុំ​នីមួយៗ នៃ​ស្រុក​មេមត់ ។​

​លោក​អធិការ បាន​បន្ត​ក្រើនរំលឹក​ដល់ អធិការរង នាយ នាយរង និង​មន្ត្រី​ទាំងអស់ នៅក្នុង​អង្គប្រជុំ​នោះ​ថា ៖ ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​ជានិច្ច ចំពោះ​បទល្មើស​នានា បើ​ទោះ​នៅក្នុង​ស្រុក​មេមត់ មាន​ការថយចុះ​នូវ​បទល្មើស ប្លន់ លួច គ្រឿងញៀន ក្មេង​ទំនើង ល្បែង​ស៊ី​សង ។​ល​។ ដោយ​មាន​ការសហការ រាយការណ៍​យ៉ាង​ល្អ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏ពិតមែន ប៉ុន្តែ​ក្នុងនាម​យើង ជា​នគរបាល ត្រូវ​ត្រៀម​រួចជាស្រេច ក្នុង​ការបង្កា​ទប់ស្កាត់ កុំឲ្យ​មាន​កើត​នូវ​បទល្មើស​ផ្សេងៗ ឬ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា រាល់​បទល្មើស ដែល​កើតមានឡើង នៅក្នុង​មូលដ្ឋាន​ភូមិ​.​ឃុំ​នីមួយៗ ក្នុង​ស្រុក​មេមត់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×