Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តតាកែវ​បើក​ការប្រកួត​កីឡា​សិស្ស​បឋម​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៨-២០១៩

spot_img

​តាកែវ ​៖ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ​មីនា ឆ្នាំ ២០១៩ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បានរៀបចំ​អោយ​មាន​ការប្រកួត​កីឡា​សិស្ស​បឋម​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្តតាកែវ ដោយ​មានវិញ្ញា​ចំនួន ៤ ក្នុងនោះ​រួម​មាន​វិញ្ជាសា​របាល់ទាត់​កុមារា កុម​រី បាល់ទះ​កុមារា កុមារី បាល់បោះ​កុមារា កុមារី និង​ការប្រកួត​កីឡា​ប៉េតង់ ប៊ូ​ល ១​ទល់​១ ២​ទល់​២ និង​៣​ទល់​៣ ដោយ​ក្នុង​នោះ​មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ៨៧​ក្រុម លើ​គ្រប់​វិញ្ញាសារ​ទាំងអស់ ដែល​មាន​កីឡាករ កីឡាការិនី​ចំនួន ៦៥៤​នាក់ ស្រី ២៤៦​នាក់ ធ្វើ​ការប្រកួត​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ០៤​ខែ​មីនា នេះ​ដល់​ថ្ងៃទី ០៦ ខែ​មីនា ២០១៩ ។​

​ថ្លែង​នៅក្នុង​ពិធី​បើក​អោយ​មាន​ការប្រកួត​កិ​ឡា​សិស្ស​បឋមសិក្សា​នេះ​ដែរ​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បាន​ជំរុញ​ក៏ដូជា​ការលើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​យកជ័យ​លី​ភី​ទៅ​ផ្តល់​អោយ​សាលា​របស់​ខ្លួន​វិញ ជាពិសេស​ឆ្លងកាត់​ការប្រកួត​នេះដែរ ក្មួយៗ​ត្រូវ​ចេះ​ដកស្រង់​បទពិសោធ​ន៏​ពីគ្នា​ទៅវិញទៅមក នៅលើ​បច្ចេកទេស​នៃ​ការលេង សម្រាប់​ជា​មេរៀន​ដល់​យើង​ទៅ​ថ្ងៃ​ខាង​មុខ​បន្តទៀត ។ ហើយ​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​កីឡា​នេះ​ទៅ ក្មួយៗ​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ និង​គ្រឿងញៀន ។​

​ទន្ទឹម​នោះ​ដែរ​លោក​អភិបាលរង​ខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​បន្តថា ការងារ​អប់រំ​កាយ និង​កីឡា គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ បណ្តុះបណ្តាល​ធនធានមនុស្ស​អោយ​មាន​កាយសម្បទា​មាំមួន មាន​បញ្ញា​ភ្លឺ​ថ្លា និង​មាន​សីល​ធ​ម៍​ល្អ ចេះ​គោរព​វិន័យ និង​សេចក្តីថ្លៃថ្នូរ ហើយ​បាន​ក្លាយជា​សេវា​សុខភាព មាន​តម្លៃ​ដូច​សេវា​សុខាភិបាល​សាធារណៈ​ដូច្នេះ​ដែរ ។ ជាមួយគ្នានេះដែរ​កីឡាករ និង​កីឡាការិនី មាន​តួនាទី​ធ្វើជា​គំរូ​ល្អ ជា​ទូ​តនៃ​សន្តិភាព និង​អាច​ដណ្តើមបាន​នូវ​កិត្យានុភាព​ជូន​ជាតិ​ទៀតផង មិនតែប៉ុណ្ណោះ​ក្មួយៗ កីឡាករ ជា​សិស្ស​ដែល​អន​វុត្ត​លេង​កីឡា​ជាប្រចាំ អាច​ជៀសផុត​ពី​ការប្រព្រឹត្តិ​អំពើ​ង​បាយ​មុខ ផ្សេងៗ ដូ​ជា​ការប្រើ​អំពើហឹង្សា ការសេព​គ្រឿងញៀន ល្បែងស៊ីសង​ផ្សេងៗ ព្រោះ​កីឡា​នាំ​មក​អោយ​មាន​វិន័យ វិន័យ​នាំអោយ​មាន​សណ្តាប់ធ្នាប់ មាន​សេចក្តីថ្លៃថ្នូរ និង​នាំអោយ​មាន​កិត្តិយស ៕ ដោយ ៖ ​តាកែវ​

 

spot_img
×