Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិស្ថាន​រស់នៅ​រួម​តូច​ពិបាក​រក​ចំណី ធ្វើឲ្យ​ដំរីព្រៃ​មួយ​ក្បាល​នេះ ហ៊ាន​ប្លន់​អាហារ​ពី​មនុស្ស​ទាំង​…​ថ្ងៃ​! (​វីដេអូ​)

spot_img

សត្វ​ដែល​វា​ស្រេកឃ្លាន​ចំណី ពិតជា​ងាយ​ប្រព្រឹត្ត​រឿង​មិនគួរ​ជឿ ពិសេស​ដំរី​ជា​សត្វ​ស្លូត តែ​ដល់​ឃ្លាន​វា​ហ៊ាន​កំទេច​ធុង​អាហារ ប្លន់​យក​កញ្ចប់​នំ បាយដំណើប​នៅ​ពីមុខ​ហ្វូងមនុស្ស​តែម្តង ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់​ពិ​ច​និច នា​ទីក្រុង Nakhon Ratchasima ភាគ​ឦសាន​ប្រទេស​ថៃ ហើយ​ប្លន់​យក​អាហារ​ពី​តៀម​លក់​ដូរ​មួយ​នៅ​ពី​មុខ​មនុស្ស​ជាច្រើន ។​

Nausflare ដែល​បាន​ចុះផ្សាយ​រឿងនេះ ប្រាប់​ថា​ការវាយប្រហារ​ដើម្បី​ប្លន់​យក​អាហារ ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​ចំណីអាហារ​ត្រូវ “​ប្លន់​” ក៏​ពុំ​ច្រើនណាស់​ណា​ទេ ។​

​ទិដ្ឋភាព​ថត​បានបង្ហាញ​ថា ដំរី​នេះ​ពិតជា​ស្រេកឃ្លាន ខណៈ​វា​ប្រើ​ជើង​ជាន់​កម្ទេច​ធុង​ជ័រ ដែល​ក្នុងនោះ​មាន​នំ​សាន់​វេច និង​អង្ករដំណើប​ដែល​ទុក​ក្នុងនោះ ។​

“​ជន​ទុរភិក្ស​” បាន​ដើរចេញ​ទៅ បន្ទាប់​ពី​កម្ទេច​បំណង​ប្លន់​យក​…​អាហារ ។​

​តើ​កំហុស​អ្នក​ណា​ទើប​ដំរី “​ដាច់​ហ្វូង​” ស្លូតបូត​បែបនេះ បែរជា​មាន​ទង្វើ​ហ៊ាន​ប្លន់​ចំណី​របស់​មនុស្ស​១​ហ្វូង ដោយ​ពុំ​ខ្លាចញញើត​!? ចន្ទ្រា

spot_img
×