Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់​បុព្វ បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ​១៣​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​មាន​ប្រសា​ស​ន៏​ថា ៖ ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់​បុព្វ បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើ ភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​និង​លោកស្រី ឈុន ណា​រី តំណាង​លោក​ជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ទិវា​អន្តរជាតិ​៨​មីនា ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ លើកកម្ពស់​សម​ភាពយែន​ឌ័​រ និង​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ ​លោក​អស់លោក លោកស្រី​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី លោក លោកស្រី​ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោកស្រី ជា​ភរិយា ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក លោកស្រី មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ស្ត្រី​នៅក្នុង​ខេត្ត សរុប​វត្ត​មាន​ប្រមាណ ៧៤៧​នាក់​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​លើកឡើង​ទៀត​ថា បញ្ហា​ដែល​សំខាន់​ជាងនេះទៅទៀត ទិវា​នេះ​បាន​ឆ្លុះបញ្ចាំង និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ដោយ​ការចូលរួម​របស់ ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ព្រមទាំង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់ អនុវត្ត​បន្ត​នៅ​ឆ្នាំ បន្តបន្ទាប់​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។

​លោក ម៉ែន វិបុល បាន​បន្តថា ខួប​លើក​ទី ១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​នៅ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​យក​ប្រធានបទ​“​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​ក្នុង​គោលបំណង​រំលេច​ឲ្យឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ផែនការ​សកម្មភាព​គន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​ឲ្យមាន ចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គភាព ក្នុង​កិច្ច​គាំពារ​សង្គម និង​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​នៅក្នុង​គ្រប់​ដំណើរការ​នៃ​សកម្មភាព​សង្គម រួម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ធនធាន​មនុស្ស​ផង​ដែរ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏បាន​សំណូមពរ​ដល់​បងប្អូន​មន្ត្រីរាជកា​រកង កម្លាំងប្រដាប់អាវុធ​ជា​ស្ត្រី​ទាំងអស់ បើ​ទោះ​បី​ជាប់រវល់ និង​មមាញឹក​បំពេញភារកិច្ច​ការងារ​យ៉ាងណា ក៏ដោយ​ក៏​ប៉ុន្តែ​សូម​កុំ​ភ្លេច​ត្រូវ​ឆ្លៀត​ពេល​វេលា​ជួយ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ​កូនចៅ សាច់ញាតិ ឲ្យក្លាយ ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើហិង្សា និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×