Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​កោះកុង​ដែល​មាន​ជំលោះ ដ៏​រ៉ាំរ៉ៃ​អស់​រយ​:​ពេល​10 ឆ្នាំ​ជាង ជាមួយ​ក្រុមហ៊ុន​ចិន​ញ៉ូញៀ​ន​ដែល​បាន​រំលោភ​ ​សិទ្ធិ​យក​ដី សំណូមពរ​ឲ្យ​អភិបាលខេត្ត ជួយ​ដោះស្រាយ​

spot_img

​កោះកុង ៖ ព្រឹក​ថ្ងៃ​ទី 4 ខែ មីនា វេលា​ម៉ោង ៩.០០ ព្រឹក ​សហគមន៍​កោះកុង​ដែល​មាន​ជំលោះ ដ៏​រ៉ាំរ៉ៃ​អស់​រយ​:​ពេល​10 ឆ្នាំ​ជាង ជាមួយ​ក្រុមហ៊ុន​ចិន​ញ៉ូញៀ​ន​ដែល​បាន​រំលោភ​​សិទ្ធិ​យក​ដី​ប្រពលរ​ដ្ធ​សហគមន៍​កោះកុង ។

​បើក​កម្មវិធី facebook អ្នកស្រី​នឹម ច្រាយ បានឲ្យដឹងថា​” ពួកគាត់​ ​តែង​ឡើងមក​តវ៉ា​ជាច្រើន​ឆ្នាំ ហើយ​តែ​បាន​ទទួល​វិញ ​គឺ​លទ្ធផល​ការ​សន្យា​ខ្យល់ ពី​ស្ថាប័ន​ពាក់​ពន្ធ័ ពិសេស​គឺ​ជា​សហគមន៍​ហើយ​ពួកគាត់​ ​គឺ​ក្រសួង​បរិស្ថាន​នេះ​តែម្តង ​សូម​ល្មម​ឈប់​សន្យា​ខ្យល់​ទៅ​ទាន​2019​ហើយ​”​ ។​

បងប្អូន​ពលរដ្ឋ​ចំនួន​៧៧​គ្រួសារ បាន​នាំគ្នា​មក​ដល់​សាលា ខេត្ត​កោះកុង ដើម្បី​ស្នើសុំ​អោយ​លោកស្រី អភិបាល​ខេត្កកោះកុង​ជួយ​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ដល់​ពួកគាត់ ។​

​បើ​តាម​ការលើកឡើងរ​បស់​ពលរដ្ឋ​បានអោយដឹងថា ពួកគាត់​មក​នេះ​មាន​ចំនួន​៧៧​គ្រួសារ​ដែល​មកពី​ឃុំ​ចំនួន​៣ គឺ ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស និង ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ដែល​ពួកគាត់​ទាំងអស់គ្នា​សុទ្ធតែ​ជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន​ញូញៀ​ន​រំលោភបំពាន​យក​ដី​ពួកគាត់ ហើយ​ខាង​អាជ្ញាធរ​បាន​ធ្វើ​ការសន្យា​ខ្យល់​ថា និង ដោះស្រាយ​គោលនយោបាយ​ជូន​ពួកគាត់ រហូតមក​ទល់​និង​ពេលនេះ​មាន​រយះពេល​ជិត​១០​ឆ្នាំ​មកហើយ តែ​លទ្ធផល​គឺ​ពួកគាត់​ពុំ​ទទួលបាន​ដូច​ការសន្យា​របស់​អាជ្ញា​ធរ​នោះទេ ហេតុនេះហើយ​ទើប​ពួកគាត់​នាំគ្នា​មកដល់​សាលាខេត្ត​កោះកុង​ដើម្បី​សំណូមព​អោយ​លោកស្រី មិ ថុ​នា ភូថ​ង អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កោះកុង​មេត្តា​ជួយ​ពន្លឺ​ន​ក្នុង​ការដោះស្រាយ​បញ្ហាដីធ្លី​នេះ​ជូន​ដល់​ពួកគាត់​ផង ។

​ជុំវិញ​បញ្ហា​ខាងលើ លោក សុខ សុធី អភិបាលរង​នៃ​គ​ណះ​អភិបាល​ខេត្ត​កោះកុង និង​ជា​អ្នកនាំពាក្យ​របស់​សាលាខេត្ត​កោះកុង​បាន​ថង​ថា ចំពោះ​បញ្ហា​ទុក្ខ​កង្វល់​របស់​បងប្អូន​គឺ​ខាង​អាជ្ញាធរខេត្ត​បាន​ខិតខំ​ពន្លឺ​ន​ក្នុង​ការដោះស្រាយ​ហើយ តែ​ដោយសា​តែ​ដី​បងប្អូន​ពលរដ្ឋ​ភាគច្រើន​ស្ថិតក្នុង​ដី​ឩ​ទ្យាន​ជាតិ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ទើប​ខាង​ខេត្ត​យើង​ពុំមាន​លទ្ធភាព​ក្នុង​ការដោះស្រាយ តែ​ទោះជា​យ៉ាងណាក្តី​អាជ្ញាធរខេត្ត​ក៏​បាន​ធ្វើរ​បាយរណ៍​បញ្ជូន​ទៅ​ក្រសួង​បរិស្ថា​ន​ដើម្បី​ដោះស្រាយ​ជូន​ហើយ តែ​ខាង​ក្រសួង​នៅ​ពុំ​បាន​ឆ្លើយ​តប​មក​វិញ​នោះទេ ហេតុនេះ​ហើយ​សូម​បងប្អូន​ទាំងអស់​មេត្តា​រងចាំ​ពេលវេលា​បន្តិច​សិន ។​

​លោក សុខ សុធី ក៏​បាន​អោយដឹងថា ចំពោះ​បងប្អូន​ដែល​មាន​លិខិតស្នាម​ដែល​ទទួលស្គាល់​ពី​សំណាក់​អាជ្ញាធរ ក្រោយ​ឆ្នាំ​១៩៩៣ ក៏​មាន​បញ្ហា​ប្រឈម​ដែរ ដោយសារ​តែ​ដី​ឩ​ទ្យាន​ជាតិ​ត្រូវ​ដាក់​បញ្ចូល​ជា​ផ្លូវការ​ដោយ​ព្រះរាជក្រិត្យនៅ​ឆ្នាំ​១៩៩៣ ។​

​លោក សុខ សុធី ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​ដី​នៅក្នុង​ខេត្ត​កោះកុង​នេះ​ភាគច្រើន វា​ស្ថិត​នៅក្នុង​តំបន់​គំរប់​សត្វព្រៃ​ផ្សេងៗ​ប្រមាណ​ជា​៧០​ទៅ​៨០%​ទៅហើយ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ហេតុនេះ​ហើយ​បញ្ហា​ដីធ្លី​ភាគច្រើន​គឺ​ត្រូវ​សម្រេច​ពី​ក្រសួង​បរិស្ថាន ៕ ដោយ​ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×