Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យក្មេង​ម្នាក់​ចងក​សម្លាប់ខ្លួន ក្រោយ​ពេល​ឃើញ​រូបភាព​ស្រាត​របស់ខ្លួន ត្រូវ​គេ​លក់​លើ​បណ្តាញ​សង្គម​

spot_img

​ស្ត្រី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់ បានសម្រេច​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយ​ពេល​នាង​បាន​ឃើញ រូបថត​ស្រាត​របស់​នាង ត្រូវ​គេ​ដាក់​លក់​នៅលើ​បណ្តាញ​សង្គម​។​

​ស្ត្រី​វ័យ ១៩​ឆ្នាំ​ខាង​លើ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Julissa កើត​ទុក្ខព្រួយ និង​លំបាក​ចិត្ត​យ៉ាងខ្លាំង ក្រោយ​ពេល​ប្រទះ​ឃើញ​រូប​ស្រាត​របស់​នាង​លើ​អន​ឡា​ញ​។​

​នាង​បាន​ក្លាយជា​ជនរងគ្រោះ និង​គិត​ខ្លី​ដល់​ថ្នាក់​ចងក​ខ្លួនឯង ក្រោយ​គណនេយ្យ​មួយ​ឈ្មោះ Packs de Monclova បាន​ចែកចាយ​រូបភាព​ស្រាត​របស់​នាង និង​រូបភាព​របស់​ស្ត្រី ៣០០​នាក់​ផ្សេង​ទៀត នៅលើ​បណ្តាញ​សង្គម​ដោយ​មិន​មាន​ការព្រមព្រៀង​ពី​ពួកគេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ទីក្រុង Monclova ប្រទេស​មិចស៊ិចកូ បាន​និយាយថា មាន​បណ្តាញ​សង្គម​ជាច្រើន​បាន​បង្ហាញ​ឈ្មោះ​ស្ត្រី​ជាច្រើន ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​គំរូ​របស់​ពួកគេ ហើយ​ការធ្វើ​ដូច្នេះ អ្នកប្រើប្រាស់​អាច​ផ្តល់​លុយ​អោយ​ពួកគេ ប្រសិន​ជា​អ្នក​ទាំងនោះ​ចង់​ឃើញ​រូបភាព​ស្រាត​ច្រើន​ទៀត របស់​ស្ត្រី​ទាំងនោះ​។​

​អ្នកប្រើប្រាស់​អាច​ផ្ញើ​លុយ​តាម​អន​ឡាញ ហើយ​ពួកគេ​នឹង​ផ្ញើ​រូបភាព​ជា​ច្រើន​ទៅ​ដល់​អ្នក​ទិញ​ទាំង​នោះ​។​

​ស្ត្រី​ស្រស់ស្អាត​ខាងលើ ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង់ក​សម្លាប់ខ្លួន ក្នុង​បន្ទប់ទឹក តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពេល​ឃើញ​រូបភាព​របស់​នាង​ត្រូវ​គេ​ដាក់​លក់​អន​ឡាញ​។​

​សមាជិក​គ្រួសារ​របស់​ស្ត្រី​ខាងលើ​បាន​និយាយថា “​ពួក​យើង​បាន​រកឃើញថា មាន​ក្រុម​មួយ​ក្នុង​ហ្វេ​ស​បុក បាន​បង្ហោះ​ឈ្មោះ ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ស្រាត​របស់​ស្ត្រី​ជាច្រើន ប៉ុន្តែ​ពួកគេ​បាន​លុប​វា​ចោល​វិញ ដោយសារតែ​មាន​ការស៊ើបអង្កេត​”​។​

​បច្ចុប្បន្ន អាជ្ញាធរ​ក្នុង​ទីក្រុង Monclova កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​របស់​នាង​។​

​គ្មាន​នរណា​បានដឹង​ទេ​ថា តើ​គណនេយ្យ​នោះ​បាន​រូបភាព​ស្ត្រី​ជា​ច្រើន​ដោយ​របៀប​ណា​ឡើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ Mirror

spot_img
×