Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ទៀតហើយ​! ឡាន​ដឹក​ខ្សាច់​បើក​លឿន​មិន​ប្រយ័ត្ន ដល់​ផ្លូវបំបែក​បួង​ច​ង្កូ​ចប​ត់​ភ្លាមៗ បណ្តាល​ឲ្យ​ក្រឡាប់​កិន​លើ​រថយន្ត​តូច​១​គ្រឿង​យ៉ាង​ពេញទំហឹង​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បំផុត​មួយ នៅពេលដែល​រថយន្ត​តូច​ស៊េរី​ទំនើប​មួយគ្រឿង ត្រូវបាន​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​១​គ្រឿង ក្រឡាប់​កិន​លើ​យ៉ាង​ពេញទំហឹង នៅ​ចំណុច​ផ្លូវបំបែក​មួយកន្លែង​នៅក្នុង​ប្រទេស​ចិន កាលពីពេល​កន្លងទៅនេះ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ឡាន​ដឹក​ខ្សាច់​ធុន​ធំ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​ដ៏​លឿន ។ ខណៈពេល​ដល់​បំបែក​មួយ ឡាន​នេះ​ស្រាប់តែ​បួង​ច​ង្កួ​ច​បត់​ភ្លាមៗ​ទាំង​ល្បឿន​កំពុង​លឿន បណ្តាល​ឲ្យ​ក្រឡាប់​លើ​រថយន្ត​ទំនើប​ពណ៌​ខ្មៅ​១​គ្រឿង ដែល​ចូលមក​ដល់​បត់​ក្នុងទិសដៅ​ស្របគ្នា​យ៉ាង​ទំហឹង​តែម្តង ។​

​សំណាង​ណាស់ ដែល​រថយន្ត​ទំនើប​នោះ គ្រាន់តែ​ត្រូវបាន​កិន​ជាប់​ពីលើ​ផ្នែក​ក្បាល​ខាងមុខ ហើយ​អ្នកបើកបរ​ក៏ត្រូវ​បាន​ក្រុម​សង្គ្រោះ «​រំដោះ​» ចេញ​ដោយ​សុវត្ថិភាព ៕ រក្សា​

spot_img
×