Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺរោម​ជាមួយ​មុខ​ម្ហូប ប្រហែល​មានតែ​អ្នក​នៅ​ស្រុក​ចិន​ទើប​ហ៊ាន​បរិភោគ​

spot_img

១.​ខួរ​ស្វា​

​មុខម្ហូប​នេះ ប្រហែល​ស្រស់​ឆ្ងាញ់​ណាស់ ព្រោះ​វា​ត្រូវបាន​ដួស​ចេញ​ផ្ទាល់​ពី​ប្រអប់​ខួរ​របស់​ស្វា​ដែល​នៅ​….​មានជីវិត​។​

​ដំបូង​គេ​យក​ខ្សែលួស​មក​ចង​ជាប់​ស្វា រួច​ប្រើ​ញញួរ​ធុន​តូច​មួយ​គោះ​ពី​លើ​ក្បាល​វា ដើម្បី​បំបែក​ប្រអប់​ខួរ​។ ចុង​ក្រោយ​អតិថិជន​ដាក់​បន្ថែម​គ្រឿង​តាម​ចំណង់​ចំណូលចិត្ត ហើយ​ដួស​វា​បរិភោគ​។​

២.​កូនកណ្តុរ​ទើប​ញាស់​

​កូនកណ្តុរ​ទើប​ញាស់ ត្រូវបាន​គេ​ដាក់​លើ​ចាន​ធំ​មួយ រួច​បន្ថែម​គ្រឿងគ្រៅ ហើយ​បរិភោគ​ទាំង​រស់​តែ​ម្តង ។​

៣.​សម្លរ​កន្ធាយ​រស់​

​ជនជាតិ​ចិន​ច្នៃ​ម្ហូប​នេះ ដោយ​លាង​សម្អាត​កន្ធាយ​ឲ្យបាន​ស្អាត​ដាក់វា​ចូលឆ្នាំថែម​គ្រឿងគ្រៅ រួច​បិទ​គំរប​មាន​គន្លឹះ​ចាក់​ជាប់​។ បន្ទាប់មក​គេ​ចាប់ផ្តើម​ដុត​ភ្លើង​សន្សឹមៗ នៅពេល​ដែល​ទឹក​ក្តៅ​បន្តិចម្តងៗ កន្ធាយ​នឹង​ផឹកទឹក​គ្រឿង​ដើម្បី​បន្ថយ​កំដៅ ហេតុនេះ​វា​ស្រូប​យក​គ្រឿងគ្រៅ​ចូល​ក្នុង​ពោះ​ដោយ​ឯកឯង​។ ពេល​ទឹក​ពុះ​ក៏​ជា​វេលា​ដែល​កន្ធាយ​ត្រូវបាន​ចម្អិន​រួច ពួកគេ​ក៏​នាំគ្នា​បរិភោគ​។​

៤.​ជើង​ទា​អាំង​ទាំង​រស់​

​ជនជាតិ​ចិន ប្រហែល​ជា​ឲ្យ​តម្លៃ​ចំពោះ​កម្រិត​ស្រស់ “​ញញឹម​” នៃ​អាហារ ហេតុ​នេះ​ឯង​ទើប​គេ​គិត​ឃើញ​ការ​អាំង​ជើង​ទា​ទាំង​រស់​តែម្តង​។ តាម​នោះ ពួកគេ​យក​បន្ទះ​ដែក​មួយ​រួច​លាប​គ្រឿង​ពីលើ ហើយ​យក​សត្វ​ទា​ដែល​គេ​បាន​សម្អាត​រួច​ឲ្យមក​ដើរ​លើ​នោះ ចុង​ក្រោយ​ពួក​វា​ចាប់ផ្តើម​ហក់​លោត​។ ប្រការ​ដែល​គួរ​ឲ្យ​ព្រឺ​ខ្លាច​នោះ គឺ​ពេលដែល​ជើង​ទា​បាន​ចម្អិន​ឆ្អិន តែ​សត្វ​ទា​គួរឲ្យ​អាណិត​នោះ​នៅ​បន្ត​មាន​ជីវិត។

៥.​កំពឹស​ស្រវឹងស្រា


​កំពឹស​ដែល​នៅរស់​ត្រូវបាន​គេ​ទម្លាក់​ចូល​ក្នុង​ចាន​ស្រាក់ ពួកវា​នឹង​ផឹកស្រា​នេះ​មួយ​សប្បាយ​រហូតដល់​ស្រវឹង​។ ហេតុនេះ​អតិថិជន បាន​ភ្លក់​រសជាតិ​កំពឹស ក្រអូប​ឈ្ងុយ​ផង ហើយ​ក៏​ស្រវឹង​ស្រឿងៗ​ដោយសារ​ស្រា​ផង​៕ សូយន

 

spot_img
×