Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ខារ៉ាអូខេ​ម្នាក់ ដេកស្លាប់ ក្នុងផ្ទះ​សំណាក់ ប៉ា​អ៊ី ម៉ាក់​អ៊ី មិនដឹង​មូលហេតុ​

spot_img

​តាកែវ ៖ តាម​សេចក្ដីរាយការណ៍​បឋម បាន​ឲ្យ​ដឹងថា មាន​ករណី​ស្ត្រី​ម្នាក់​ដេកស្លាប់ នៅផ្ទះ​សំណាក់ ប៉ា​អ៊ី ម៉ាក់​អ៊ី បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​តាម​របាយ​ការ​ណ៏​បឋម​រប​ស់ស​ត្ថ​កិច្ច​បានអោយដឹងថា​ជន​រងគ្រោះ មានឈ្មោះ ឃិន ច​ន្តា មាន​អាយុ​២១​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​កន្ទួត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ មានមុខ​របរ នារី​ខារ៉ាអូខេ ជុំ​មិត្ត ។​

​បើតាម​សម្តី​របស់​សន្តិសុខ​យាម​យប់​នៅក្នុង​ផ្ទះសំណាក់​ប៉ា​អ៊ី​ម៉ាក់​អ៊ី បាន​និយាយថា នារី​រងគ្រោះ​ជានា​រី​បម្រើ​ការងារ​នៅ​ហាង​ផឹកស៊ី ជុំ​មិត្ត​នៅក្នុង​យប់កើតហេតុ​នារី​រងគ្រោះ រួមជាមួយ​បុរស​ម្នាក់​បាននាំគ្នា​ចូលមក​ដេក​ក្នុងផ្ទះ​សំណាក់ នៅវេលា​ម៉ោង ១២ យប់​រំលង​អា​ធ្រា​ត ថ្ងៃកើតហេតុ លុះដល់​ម៉ោង​ប្រហែលជា ១ ជាង ថ្ងៃ​ដដែល ស្រាប់តែ​បុរស​ដែល​មកជា​មួយ​នារី​រង​គ្រោះ​ខាងលើ ចុះមក​មុន​រួច​ប្រាប់​សន្តិសុខ​ថា ទៅ​ទិញ​បបរស​ហូប​បន្តិច តែ​មិនបាន​វិល​មកវិញ​ឡើយ លុះ​មួយសន្ទុះ​ក្រោយមក​សន្តិសុខ​រូប​នោះបាន​ឡើងទៅ​មើល​តែ​បានឃើញ​ទ្វារ​បន្ទប់​បិទ​មិន​ជិត នៅ​ចំហ ហើយ​ឃើញ​នារី​រងគ្រោះ​នោះ​កំពុង​ដេក​ទាំង​អាក្រាត តែ​រូបលោក​មិនបាន​ដាស់​នោះទេ ហើយក៏​ទាញ​ទ្វារ​នោះ​បិទ​វិញ រួច​ក៏​ចុះមក​ក្រោម​វិញ លុះដល់​ភ្លឺ​ឡើង​ម៉ោង​ប្រហែលជា ១២​ថ្ងៃត្រង់ ទើប​ប្រាប់​អោយ​អ្នក​សំអាត​នោះ​ទៅ​ដាស់​នារី​រងគ្រោះ​នោះ លុះ​អ្នក​សំអាត​បន្ទប់​ឡើងទៅ​មើល​ក៏បាន​ដឹងថា​នារី​គ្រោះ បាន​ស្លាប់​បាត់ទៅហើយ រួច​ក៏មាន​ការផ្អើលឆោឡោ ប្តឹង​ប៉ូលីស​តែម្តងទៅ ។

​ក្រោយ​ពេលធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចហើយ​សមត្ថកិច្ច​ជំនាញ​លោក​នៅ​មិនទាន់​បង្ហើប​អោយដឹងពី​ករណី​នារី​ដេកស្លាប់​នៅក្នុង​ផ្ទះសំណាក់​នេះ​កើតឡើង​មកពី​មូលហេតុ​អ្វី​អោយ​ច្បាស់ការ​នៅឡើយ​ទេ តែ​សមត្ថកិច្ច​បាននិងកំពុង​ដុតដៃដុតជើង​ខ្លាំង​ជាមួយនិង​កា​រសើប​អង្កេត​បន្ត ។ តែ​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​មក​មើល​ហេតុការណ៍​ខាងលើ​បាននាំគ្នា​និយាយថា សង្ស័យថា​ជា​ករណី​ឃាតកម្ម​ច្រើនជាង​ធ្វើអត្តឃាត ៕ ដោយ ៖ តាកែវ​

 

spot_img
×