Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់​ជាប់ពន្ធនាគារ​ពីរដង​នៅ​មិន​រាងចាល​, ចុះ​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់ ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ចោទ​ពីបទ​ទទួលផល​ចោរកម្ម

spot_img

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​នៅវេលា​ម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ កម្លាំង​នគរបាល​ជំនាញ​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រ​មូង ធ្វើការ​ឃាត់ខ្លួន​ពលរ​ដ្ឋ​ម្នាក់​ឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទ​ប្រុស អាយុ ៣២ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រ​មូង ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ការឃាត់ខ្លួន​នោះ​ធ្វើតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ១៥១ ចុះ​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ របស់លោក ឈិ​ត វិ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចោទ​ពីបទ ទទួលផល​ចោរកម្ម ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​ភូមិ​ត្រ​មូង ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​បច្ចុប្បន្ន​ជន​ឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទ​ប្រុស ត្រូវបាន​ឃាត់ខ្លួន និង​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បញ្ជូនទៅ​តុលាការខេត្ត​ត្បូងឃ្មុំ ចាត់ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ។

​សូមបញ្ជាក់​បន្ថែមថា ៖ ឈ្មោះ ដៀប ធំ ហៅ ក្រហម រូបនេះ ធ្លាប់​ជាប់ពន្ធនាគារ ២ ដង រួចមកហើយ​ពាក់ព័ន្ធ​ករណី​លួច តែ​នៅ​បន្តសកម្មភាព​ដោយ​ពុំ​មានការ​រាងចាល ហើយ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៕ ដោយ​ ៖ ​កូ​ឡាប​

 

spot_img
×