Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ បុគ្គលិក​ABA ម្នាក់​វាយ និង​យក​កាំបិត​គំរាម​អា​រក បុគ្គលិក ACleda

spot_img

​ខេត្តកំពង់ចាម ៖ ​ឃាត់ខ្លួន​បុគ្គលិក ABA ម្នាក់ ក្រោយពី​ខឹង​ស្ដីដណ្ដឹង​នារី​បុគ្គលិក ACLEDA ម្នាក់ មិនបាន ក៏​គំរាម​សម្លាប់ និង​តាម​ចាប់វាយ​ដល់​ក្នុង​បន្ទប់​ស្នាក់នៅ ក្នុងភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ កាលពី​ម៉ោង​៦​ និង ៣០​នាទី​ព្រឺ​ក​ ថ្ងៃទី​៤​មីនា ។​

​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ប្រើ​អំពើហិង្សា​លើ​នារី​ម្នាក់ វាយដំ ទាត់​ធាក់ ឡើង​ជាំ​ខ្នង និង​យក​កាំបិត​គំរាម​អាករ​សម្លាប់ចោល ហ​លយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន នៅ​ថ្ងៃ​04 ខែមីនា ឆ្នាំ​2019 នៅ​ចំណុច​ជួល​បន្ទប់ ក្នុងភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​។​

​ជនបង្ក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ​មុត ឡេង ភេទ​ប្រុស អាយុ​29​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​បុគ្គលិក​ធនាគារ ABA សាខា​ស្រុក​ចំការលើ​។ នារី​រងគ្រោះ​មានឈ្មោះ វ​.​ល ភេទ​ស្រី អាយុ​ 25​ ឆ្នាំ ជាតិខ្មែរ ទីលំនៅ​ភូមិ​កន្លែង​លិច ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​បុគ្គលិក​ធនាគារ​អេ​ស៊ីលីដា ភូមិ​បែក​អន្លូង ឃុំអារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​។​

សមត្ថកិច្ច​ស្រុក​ព្រៃឈរ បាន​រាយការណ៍​ថា មាន​ករណី​បុរស​ម្នាក់ បាន​ពួន​ស្ទាក់ចាប់​នារី​បម្រើការ​នៅ​ធនាគារ​អេ​ស៊ីលីដា ដោយ​មិនទាន់​ដឹងថា យក​ទៅណា​នៅឡើយ​ទេ​។ ពេល​ទទួលបាន​ដំណឹង​ភ្លាម លោក​វរសេនីយ៍ឯក ប៉ាក​ជាតិ អធិការនគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុៈ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​បន្ទប់​ជួល​របស់​ជន​រង​គ្រោៈ ដែល​នៅក្នុង​ភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​។ ក្រោយ​ទៅដល់​បន្ទប់​ជួល​ជនរងគ្រោះ សមត្ថកិច្ច​បាន​ទម្លុះ​ទ្វារ ស្រាប់តែ​ឃើញ​ជនសង្ស័យ​និង​ជនរងគ្រោះ នៅក្នុង​បន្ទន់​នោះ​។ ពេលនោះ​សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​ចេញមក​ភ្លាម ហើយ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មកកាន់​អធិការនគរបាល​ស្រុក​ស្ទឹងត្រង់ ភ្លាមៗ​ផងដែរ ​។​

​បើតាម​សម្តី​នារី​រងគ្រោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​មុត ឡេង បាន​លួច​ស្រឡាញ់ និង​ចង់​ដណ្តឹង​នាង​យក​ធ្វើជា​ភរិយា តែ​នាង​បដិសេធ​។ បន្ទាប់មក​ជនសង្ស័យ​យ​តែងតែ​គំរាម​មិន​ឲ្យ​នាង ទាក់ទង​ជាមួយ​បុរស​ផ្សេង​ឡើយ​។ លុះ​មកដល់​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ចាប់​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ ហើយ​បាន​ឌុប​នាង​ដល់​បន្ទប់​ជួល ស្រាប់តែ​អូស​ដៃ​នាង​ចូលក្នុង​បន្ទប់ ធ្វើ​សកម្មភាព​ទាត់​ធាក់ និង​ច្របាច់ក និង​បាន​យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច គំរាម​អារ​កទៀត រួចហើយ​ជនសង្ស័យ​បាន​បោក​ទូរ​សព្ទ័​របស់​នាង​ចោល​ខ្ទេច​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ទុក​នៅ​អធិការនគរបាល​ខេត្តកំពង់ចាម តាម​តាម​បញ្ជា​របស់លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ​៕ ​ដោយ​ ៖ កូ​ឡាប​

spot_img
×