Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ស្រវឹង ប្រើល្បិច​​ខ្ចី​ម៉ូតូ​ជិះ​ទៅយក​លុយ​ពី​បង តែ​មិន​ប្រគល់​ម៉ូតូ​ឲ្យ​ម្ចាស់​គេ​វិញ​

spot_img

ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត​(​ប្រើល្បិច​ខ្ចី​ម៉ូតូ​មិន​យក​ឲ្យ​វិញ​) នៅ​ចំណុច​បន្ទប់​ជួល លេខ​៤ ផ្លូវ​១៩៨៤ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ ២​ នាក់ គេចខ្លួន​០១​នាក់ នៅ​ថ្ងៃទី​០៣-០៣-២០១៩ វេលា​ម៉ោង ២០ និង​៣០​នាទី​។​

​ជនសង្ស័យម្នាក់ ឈ្មោះ សុខ ធារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៥ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះម្នាក់ ឈ្មោះ ហ៊ី ប​ញ្ញ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅផ្ទះ​លេខ​២៨ ផ្លូវលំ ភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សម្ភារៈ​បាត់បង់ ៖​ ម៉ូតូ​១​គ្រឿង ម៉ា​កនិច ផលិត​ឆ្នាំ​២០១៩ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HL-0327 ។​

សម្ភារៈ​បន្សល់ទុក ៖ ទូរ​សព្ទ័​ដៃ​០១​គ្រឿង របស់​ជនសង្ស័យ ។​

​មុនពេល​កើតហេតុ ថ្ងៃទី​០៣-០៣-២០១៩ វេលា​ម៉ោង​១២ និង​៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ចេញពី​កន្លែង​ស្នាក់នៅ​មកលេង​ផ្ទះ​មិត្ត​ភ័ក្ត្រ​នៅ​ចំណុចកើតហេតុ​ង​ខាងលើ ក៍បាន​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ សុខ ធារ៉ា (​ឃាត់ខ្លួន​) និង​ឈ្មោះ ហុក (​គេចខ្លួន​) និង​ហង្ស វិ​រៈស​ត្យា រួច​បាននាំគ្នា​ផឹកស៊ី បាន​មួយសន្ទុះ​ជនសង្ស័យ ឈ្មោះ សុខ ធារ៉ា (​ឃាត់ខ្លួន​) និង​ឈ្មោះ ហុក (​គេចខ្លួន​) បាន​និយាយ​ខ្ចី​ម៉ូតូ ជនរងគ្រោះ ដោយ​ប្រាប់ថា ខ្ចី​ម៉ូតូ​ជិះ​ទៅយក​លុយ​ពី​បង​នៅ​ម្តុំ​ផ្សារ​សិន​ជូ​រី (​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ដោយ​បាត់​យូ​មិនឃើញ​យក​ម៉ូតូ​មក​ប្រគល់ ឲ្យ​វិញ រួច​ជនរងគ្រោះ​បានធ្វើការ​ទំនាក់​ទំ​នង់​ទៅ​ជនសង្ស័យ​តាម​ទូរ​សព្ទ័​ដៃ​ជា​ច្រើ​លើក តែ​មិនឃើញ​ជនសង្ស័យ​យក​ម៉ូតូ​មក​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ ។ រហូតដល់​ថ្ងៃទី​០៣-០៣-២០១៩ វេលា​ម៉ោង​២០ និង​៣០​នាទី ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​កំពុង​ឈរ​តាមផ្លូវ​បេតុង ភូមិប​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៍​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សុខ ធារ៉ា ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ធ្វើការ​សាកសួរ រួច​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង ចំណែក​ជនសង្ស័យ​ឈ្មោះ ហុក គេចខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕ ​ដោយ​ ៖ កូ​ឡាប

spot_img
×