Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​យក​ដំបង​វាយ​រយះ​ក្បាល​តា​ម្នាក់​ អាយុ​ជាង​៩០​ឆ្នាំ រឿង​ឆ្កែ ព្រុស​ខ្លាំងៗ​

spot_img

កណ្តាល​ ៖ ករណីហិង្សា​ដោយ​ចេតនា ចាប់​ស្ត្រី​ម្នាក់​យក​ដំបង​វាយ​រយះ​ក្បាល​តា​ម្នាក់​អាយុ​ជាង​៩០​ឆ្នាំ រឿ​ឆ្កែព្រុស​ខ្លាំងៗ​ ។ កើតហេតុ​នៅ​ថ្ងៃ​ចន្ទ ១៣ រោច​ខែមាឃ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៤​ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦និង២០​នាទី ។ ​នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនរងគ្រោះឈ្មោះ​លីវ ឈៀង ភេទ ប្រុស អាយុ​៩៤ ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរ​ចាស់ជរា​ មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។​ (​ស្នាមរបួស​ចំនុច​ក្បាល​និង​ដៃ​ឆ្វេង​) ​ជនសង្ស័យ​ឈ្មោះ​ម៉ូ​វ ង៉ិ​ច​ហៀក ភេទ ស្រី អាយុ​ ២៨​ឆ្នាំ ជនជាតិខ្មែរ កម្មការិនី​ ។ មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្ត កណ្តាល (​ឃាត់ខ្លួន​) វត្ថុតាង​ចាប់យក ដំបង​ឬ​ស្សី​ងាប់​ចំនួន​០១​ដើម ប្រវែង ១០៦​សង្ទីម៉ែត្រ​(១​ម៉ែត្រ​០៦​ហ៊ុន​)
ទំ​ហ៊ំ​ប៉ុនកដៃ​ក្មេង ។ ​នៅ​ថ្ងៃទី​០៤ ​ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦និង២០​នាទី​។​ ជនរងគ្រោះ​ឈ្មោះ លីវ ឈៀង បាន​ដើរ​កាន់​ឈើរ​ច្រត់​តាម​ផ្លូវលំ​កាត់ មុខផ្ទះ​របស់​ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀក ។ ពេលនោះ ឆ្កែ​របស់​ឈ្មោះ​ម៉​វ ង៉ិ​ច​ហៀក ចំនួន​ពីរ​ក្បាល​បាន​ព្រុស​ខ្លាំងៗ​ចេញពី​ក្នុងផ្ទះ​មក​ដេញ​ខាំ​ជនរងគ្រោះ ។​ភ្លាមនោះ​ជនរងគ្រោះ​បាន​យក​ឈើច្រត់​របស់ខ្លួន​យា​វាយ​ឆ្កែ​ដើម្បី​កុំអោយ​ឆ្កែ​ខាំ ។​ ​ក៍​ត្រូវ​ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀក ថា​គេ​វ៉ៃ​ឆ្កែ​របស់ខ្លួន​ក៏​យក​ដំបង​ឬ​ស្សី​ប្រវែង ០១​ម៉ែត្រ ​០៦​ហ៊ុន មក​វាយ​ជនរងគ្រោះ បណ្តាលអោយ​បែក​ចំ​ពីលើ​ក្បាល និង​មាន​ស្នាម​មុត​ដៃ​ចេញ​​​ឈាម​ទៀតផង​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល របួស​នៅ​មន្ទី​ពេទ្យ​ឯកជន​មួយ​នៅ​ស្វាយ​តានី​​ ។​ ​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​ ៖ កូ​ឡាប​

 

spot_img
×