Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បង្គាប់​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត សហ​ការឱ្យ​ជិតស្និទ្ធ​ជាមួយ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ពេល​ចុះ​បំពេញបេសកកម្ម​

spot_img

​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​បង្គាប់​ឱ្យ រដ្ឋបាល​រាជធានី​-​ខេត្ត ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​ផ្តល់​កិច្ចសហការ​ដល់​ការចុះ​បំពេញបេសកកម្ម​ការងា​រ​នៅតាម​រាជធានី ខេត្ត ឱ្យបាន​ជិតស្និទ្ធ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ ។​

​លិខិត​របស់​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដល់​គណៈ​អភិបាល​រាជធានី ខេត្ត ថា ផ្អែក​តាម​ភារកិច្ច​របស់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​បានចែង​ក្នុង​មាត្រា​១០ ចំណុច​ទី​៣ នៃ​ព្រះរាជក្រឹត្យ ដូច​មាន​ចុះ​ក្នុង​យោង​ខាងលើ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្តល់យោបល់ អាច​តាមដាន​ដំណើរការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ និង​ផ្តល់​អនុសាសន៍​កែលម្អ​ភាព​អសកម្ម និង​ភាពមិនប្រក្រតី​។ “​ក្នុង​ស្មារតី​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​ភារកិច្ច​របស់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ខ្ញុំ​សូម​ស្នើ ឯកឧត្តម លោកជំទាវ ផ្តល់​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ដល់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ក្នុង​ការចុះ​បំពេញបេសកកម្ម​ការងា​រ​នៅតាម​រាជធានី​-​ខេត្ត ឲ្យ​ដំណើការ​ទៅដោយ​រលូន​ស្របតាម​កម្មវិធី​ដែល​បានគ្រោង​ទុក និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​” សម្តេច​ក្រឡាហោម បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ ។​

​សូមបញ្ជាក់ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​ឡើង កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​០៦ នៃ​រដ្ឋសភា​នេះ ដើម្បី​ផ្តល់ឱកាស​ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា​ទាំងនោះ ចូលរួម​បម្រើ​ជាតិ​ ៕ ដោយ ៖ កូឡាប

​ខាងក្រោម​នេះ​ជា​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង​៖

spot_img
×