Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាលជាតិ​សិង្ហ​បុរី បាន​សង្កេតឃើញថា ប្រទេស​កម្ពុជា​ស្រស់ត្រកាល និង​មានការ​រីកចម្រើន​យ៉ាងច្រើន​

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Hoong Wee Teck ស្នងការ​នគ​បាល​ជាតិ នៃ​ប្រទេស​សិង្ហ​បុរី នៅ​វិមាន​រដ្ឋាភិបាល​សន្តិភាព ​។​

​នៅក្នុង​ជំនួប​មុននេះ​បន្តិច លោក Hoong Wee Teck បាន​គោរព​ជំរាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់លោក​បាន​មកកាន់​កម្ពុជា​។ លោក Hoong Wee Teck បាន​សង្កេតឃើញថា ប្រទេស​កម្ពុជា​ស្រស់ត្រកាល និង​មានការ​រីកចម្រើន​យ៉ាងច្រើន​។ ទន្ទឹមនឹង​នោះដែរ លោកស្នងការ​បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោ អំពី​កិច្ចពិភាក្សា​ផ្ទាល់​រវាង​រូបលោក ជាមួយនឹង លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ដែល​បាន​ពិភាក្សាគ្នា​លើ​កម្មវត្ថុ​ជាច្រើន ជាពិសេស​លើ​កិច្ចសហប្រតិបត្តិការ​ផ្លាស​ប្តូរ​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា និង​សិង្ហ​បុរី និង​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌ​ពហុភាគី​ផងដែរ​។ ស្ថាប័ន​នគរបាលជាតិ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​សិង្ហ​បុរី គឺមាន​ទំនាក់ទំនង និង​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អជា​យូរលង់​មកហើយ ហើយ​ឈរលើ​មូលដ្ឋាន​នេះ ស្ថាប័ន​ទាំងពីរ​នឹង​ព្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​ឲ្យ​កាន់តែ​បានល្អ​ប្រសើ និង​ស៊ីជម្រៅ​ថែមទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ លោកស្នងការ Hoong Wee Teck ដែល​បាន​មកដល់​កម្ពុជា​ក្នុងទិសដៅ​ខាងលើ​។ សម្តេច​តេ​ជោ ពេញ​ចិត្តនឹង​សមត្ថភាព​ដែល​សិង្ហបូរី​មាន ជាពិសេស​បទពិសោធន៍ បច្ចេកទេស និង​បច្ចេកវិទ្យា​ព័ត៌មាន​ជាច្រើន​នៅក្នុង​កម្រិត​តំបន់​ផង និង​នៅ​ប្រទេស​ជុំវិញ​តំបន់​ផងដែរ​។ សម្ដេច​តេ​ជោ បាន​គាំទ្រ និង​លើកទឹកចិត្ត​អោយ​ស្ថាប័ន​ទាំងពីរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​អោយ​កាន់តែ​រឹងមាំ​ល្អ ជាពិសេស គឺ​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ជួយ​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ និង​តំបន់ ព្រមទាំង​ទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម​នានា​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ បានស្នើ​សុំអោយ​ភាគី​សិង្ហបូរី​ជួយ​ដល់​ការបណ្តុះបណ្តាល​ពង្រឹង​ធនធាន​នគរបាលជាតិ​កម្ពុជា និង​ផ្តល់នូវ​ចំណេះដឹង បទពិសោធន៍ បច្ចេកទេស ពាក់​ព័​ន្ឋ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​នគរបាល​កម្ពុជា​អោយមាន​សមត្ថភាព​ខ្ពស់​រឹងមាំ​ថែម​ទៀ​ផត​។ ជាក់ស្តែង​សិង្ហបូរី មាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​អំពើ​ភេ​វ​កម្ម​បានល្អ និង​មាន​វិធី​គ្របគ្រង​និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​បាន​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព​ទៀតផង​។​

​មុននឹង​បញ្ចប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ លោកនាយក​រដ្ឋមន្ត្រី​សិង្ហបូរី លី សៀន​ឡុង (Lee Hsien Loong) ព្រមទាំង​បាន​ជូនពរ​គណប្រតិភូ​នៃ​ស្នងការ​នគរបាលជាតិ​សិង្ហបូរី​ទាំងអស់ ទទួលបាន​ជោគជ័យ​នៅក្នុង​កិច្ចពិភាក្សា​ការងារ ព្រមទាំង​បាន​សប្បាយរីករាយ​ក្នុងការ​ស្នាក់នៅ​នឹង​ទស្សនកិច្ច​នៅ​កម្ពុជា ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×