Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លើកឡើង​ពី​វឌ្ឍនភាពលើ​វិស័យ​កសិកម្ម ព្រមទាំង​បញ្ហា​ប្រឈម

spot_img

​ភ្នំពេញ​ ៖ វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែមីនា ឆ្នាំ​២០១៩ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ក្នុង​ក្របខ័ណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ហួង ធៀ​ម​ទៀង ប្រធាន​ប្តូរ​វេន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ​។

​លោក វេ​ង សាខុន បាន​ថ្លែងថា គោលបំណង​សំខាន់ របស់​កិច្ចប្រជុំ​នេះ​គឺ​ធ្វើការ​ពិភាក្សា ស្វែងយល់ និង​តាមដាន​ពី​វឌ្ឍនភាព លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​បញ្ហា​ប្រឈម ជារួម​ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យនេះ​។

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក បន្ទាប់ពី​លោក​ប្រធាន​ប្តូរ​វេន​មានមតិ​ស្វាគមន៍​រួចមក លោក​រដ្ឋមន្ត្រី បាន​រាយការណ៍​ជូន​កិច្ចប្រជុំ​ពិភាក្សា ដោយ​សង្ខេប​ជា​បន្តបន្ទាប់​ទៅតាម​អនុវិស័យ​នីមួយៗ​ជាអាទិ៍ អនុវិស័យ​ដំណាំ​គ្រប់​ប្រភេទ ព្រៃឈើ ជលផល ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ និង​អនុវិស័យ​កៅស៊ូ ដោយ​ផ្តោតជាសំខាន់​ទៅ​លើ​​វឌ្ឍនភាព គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ ។

​ក្នុង​កិច្ច​ភិ​ភា​ក្សា លោក​ប្រធាន​គណបក្ស ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ចោទសួរ លើកសំណើ សំណូមពរ ផ្លាស់ប្តូរ​ទស្សនវិស័យ និង​ផ្តល់​មតិ​សំខាន់ៗ​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​វិធីសាស្ត្រ ឬ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​។​ល​។ ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ត្រី​បាន​បកស្រាយ និង​គូស បញ្ជាក់​អំពី​យន្តការ នៃ​ដំណោះស្រាយ បញ្ហា​ដោយ​ឈរលើ​គោលការណ៍​បច្ចេកទេស ច្បាប់ គោលនយោបាយ និង​ជាសំខាន់​គឺ​យោង ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ក្រសួង​ដែលមាន​លក្ខណ​ប្រទាក់ក្រឡា ស៊ីជម្រៅ ទូលំទូលាយ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព និង​ជាពិសេស​សមស្រប​តាម​និន្នាការ​នយោបាយ ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជាស​កល ការវិវឌ្ឍ​ន៍​របស់​ប្រទេសជាតិ​ទាំង​ផ្នែក​សេដ្ឋកិច្ច ប្រជាជន កំណើន​ភ្ញៀវ​ទេសចរណ៍ សេចក្តីត្រូវការ​ស្បៀង ការប្រកួតប្រជែង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ​ ។

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ ជា​អនេក​ជូន​ចំពោះ​សមាជិក សមាជិកា​នៃ​អង្គ​ពិភាក្សា ដែល​បាន​ចំណាយ​ពេលវេលា អញ្ជើញ​ចូលរួម​ក្នុង​អង្គ​ពិភាក្សា និង​បានផ្តល់​មតិ​ដែលជា​ពុទ្ធិ និង​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ជា​គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជា​គោល​ធំៗ ដើម្បី​ឈានទៅ​ធ្វើការ​អភិវឌ្ឍ​វ​ស័​យ​កសិកម្ម​កម្ពុជា​ឲ្យ​មាន​ចីរភាព និរន្តរភាព និង​ភាតរ​បរិស្ថាន ឈានទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០ ​។

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ពិភាក្សា​នា​ព្រឹក​នេះ បាន​ផ្តោតជាសំខាន់​លើ​ប្រធានបទ​មាន​ជាអាទិ៍ ទី​១.​វឌ្ឍនភាព​អំពី​ការងារ​បង្កបង្កើនផល បញ្ហា​តម្លៃ ទីផ្សារ​កសិផល និង​សម្ភារ​កសិកម្ម ទី​២.​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​បទ ល្មើស​ព្រៃឈើ និង​នេសាទ ទី​៣. កញ្ចប់​ថវិកា​របស់​ក្រសួង ទី​៤.​វឌ្ឍនភាព​នៃ​ការអនុវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច ទី​៥.​ការ​ប្រែក្លាយ​តំបន់កសិកម្ម​ទៅជា​តំបន់​ក​សិ​-​ទេសចរណ៍ ក​សិ​-​ឧស្សាហកម្ម និង​ក​សិ​-​ពាណិជ្ជករ ទី​៦.​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម A ទៅ Z (​ដាំ​ដុះ ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ ឡស​ម្ងួ​ត ឃ្លាំង​ស្តុក ឃ្លាំង​ត្រជាក់ និង​ការនាំចេញ​) ទី​៧.​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ទី​៨.​ការយកចិត្តទុកដាក់ ថែរក្សា និង​អភិរក្ស ជំនឿ វប្បធម៌ ប្រពៃណី និង​សាសនា​របស់​បងប្អូន​ជនជាតិភាគតិច ពិសេស​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ ។​

​ក្នុង​កិច្ចប្រជុំ​ក្របខ័ណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ជាមួយ​ប្រតិភូ​ក្រសួងកសិកម្ម ដែល​ដឹកនាំ​ដោយ លោក វេ​ង​សាខុន​ និង​សម្របសម្រួល​ដោយ ឯ​ឧ ហួង ធៀ​ម​ទៀង ប្រធាន​ប្ដូរ​វេន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ ។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បានផ្ដល់​ជា​ទស្សនទាន​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​កសិកម្ម​នៅ​កម្ពុជា និង​ដេញដោល​ចំពោះ​បញ្ហា​នានា​រួមមាន ៖

១ / ជំរុញអោយមាន​កា​រប​ង្កើន​ថវិកាជាតិ​ចំពោះ​ការអនុវត្តន៍​គោលនយោបាយ​របស់​ក្រសួងកសិកម្ម ដើម្បី​ប្រើការ​ចាយវាយ​នោះ​អោយ​បានជា​ប្រយោជន៍​ដល់​កសិករ ។

២ / ជំ​រុញអោយ​ធានាបាន​នូវ​ការអភិវឌ្ឍន៍​វិស័យ​កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ក​សិ​ទេសចរណ៍ ដើម្បី​គាំទ្រ​វិស័យ​សិ​កម្ម​កម្ពុជា​អោយ​ក្លាយជា​កសិផល​មាន​អនាម័យ ផលិតផល​មាន​ស្តង់ដា មាន​ទីផ្សា មាន​តម្រូវការ​សម្រាប់​ទីផ្សា​ជាតិ​និង​អន្តរជាតិ និង​កសាង​ភាព​ឈានឡើង​នៃ​វិស័យ​កសិកម្ម​អោយក្លាយ​ជា​វិស័យ​លេចធ្លោ​ក្នុងចំណោម​អនុវិស័យ​ធំៗ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ។

៣ / ទាមទា​អោយមាន​ការដកហូត​រា​ល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយណា​ដែល​ត្រូវបាន​ឈ្មួញ​យក​ទុកចោល យក​សម្រាប់​បំផ្លាញ​អនុផល​ព្រៃឈើ​ជាដើម ដើម្បី​យកមក​ជួល​កសិករ​ក្នុងតម្លៃ​ទាប​បំផុត ជា​ទុន​សម្រាប់ធ្វើ​កសិកម្ម​ ។

៤ / ទាមទា​អោយមាន​ការអនុវត្តន៍​ច្បាប់​លើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គឺ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​មិន​ព្រមស្ដាប់​តាម​ការណែនាំ​របស់​ក្រសួងកសិកម្ម យោង​លើ​លិខិត​លេខ ១៩៤៧ សកស ចុះ​ថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០១៧ និង រំលោភ​លើ​លិខិត​លេខ ១០៨២ ចុះ​ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៩ ដែលមាន​អត្ថន័យ​យោងតាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ លើ​ករណី​ដី​គម្រប​ព្រៃឈើ​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

៥ / ជំ​រុញអោយ​ពិនិត្យ​លើ​ការចេញ លិខិត​អនុ​ញ្ញា​ត ដឹក​អនុផល​ព្រៃឈើ​ចេញពី​ដី​សម្បទាន PC ដែលមាន​លក្ខណៈ​បង្កប់​បទល្មើស​ព្រៃឈើ​បង្កប់​ជាមួយ ។​

​នៅ​ព្រឹក​នេះដែរ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​​​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​ ដឹកនាំ​ដោយ​លោក វេ​ង សាខុន លោក ពេជ្រ ស្រស់ ​បាន​ត្រៀម​នូវ​យោបល់​មួយចំនួន ដើម្បី​ធ្វើកំណែទម្រង់​ក្នុង​​ក្រសួងកសិកម្ម​ក្នុង​គោលបំណង លើកកម្ពស់​វិស័យ​កសិកម្ម​​នៅ​កម្ពុជា ជាពិសេស​លើកកម្ពស់​នូវ​ជីវភាព​របស់​បងប្អូន​ប្រ​​ជា​កសិករ​ខ្មែរ​យើង ហើយ​យោបល់​ខ្ញុំ​មាន​ដូចខាងក្រោម ៖

១. ការបង្កើត​នូវ​កញ្ចប់​ថវិកាបម្រុង ដើម្បី​ធានា​តម្លៃ​កសិកម្ម​នៅពេល​ធ្លាក់​តម្លៃ​ក្នុង​រដូវ​ប្រមូល​ផល​របស់​ប្រជាកសិករ​ ។

២. ការទម្លាក់​តម្លៃ​សម្ភារៈ​ផ្គត់ផ្គង់ ចំពោះ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ដើម្បី ឱ្យ​បងប្អូន​កសិករ​ខ្មែរ​មានឱកាស​ធ្វើ​កសិកម្ម​បាន​ផលចំណេញ​នៅពេល​លក់​ចេញ​ផងដែរ​ ។

៣. ការស្តា​ប្រឡាយ​ចាស់ និង​បង្កើត​ធារាសាស្ត្រ​ថ្មី​ឲ្យ​ច្រើន​ខ្សែ ដើម្បី​បង្ហៀរទឹក និង​ស្តុក​ទឹក​ឲ្យ​បាន​គ្រប់​ភូមិ​សាស្ត្រ​កសិកម្ម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បានធ្វើ​កសិកម្ម​បាន​២ទៅ ៣​ដង ក្នុង​មួយឆ្នាំ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ដល់​កសិករ​ ។

៤. ការទប់ស្កាត់​ឈ្មួញកណ្តាល កុំ​ឲ្យ​ដើរ​ទម្លាក់​តម្លៃ​កសិកម្ម​ ។

៥. ការប្រកាស​នូវ​តម្លៃ​កសិកម្ម​មុន​កសិករ​ធ្វើ​ការដាំដុះ​ដើម្បី​ធានា​តម្លៃ​និង​ផលចំណេញ​ជូន​ប្រជាកសិករ​ខ្មែរ​នៃ​យើង​ ។

៦. ការស្វែងរក និង​បង្កើន​ទីផ្សារ​លក់​កសិផល​នៅក្នុង​ស្រុក​ ដើម្បី​ឲ្យ​កសិករ​ងាយ​នាំមក​លក់ និង​បាន​ចំណេញ​ច្រើន​ ។

៧. ការទប់ស្កាត់​នាំចូល​កសិផល​ពី​បរទេស ដើម្បី ធានា​ឲ្យ​កសិផល​ខ្មែរ​មាន​លំនឹង​ទីផ្សារ និង​ធានា​តម្លៃ​បាន​ខ្ពស់​។

​យោបល់​របស់ខ្ញុំ​ដែលមាន​៧​ចំណុច​ខាងលើនេះ គឺជា​ដង្ហើម​​រស់​ថ្មី​របស់​បងប្អូន​កសិក​រ​ខ្មែរ​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×