Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​សហគមន៍​ស្ទឹងមានជ័យ ១៥៣​គ្រួសារ ចាប់ផ្តើម​រុះរើ​ផ្ទះសម្បែង​ចេញពី​មាត់​ប្រឡាយ​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ស្ទឹងមានជ័យ​ចំនួន​១៥៣​គ្រួសារ ដែល​ជា​ជំហាន​ទី​១ បានចាប់ផ្តើម​រុះរើ​ផ្ទះសំបែង​ចេញពី​មាត់​ប្រឡាយ​ជា​បណ្តើរៗ​ហើយ ដើម្បី​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​សដាក់​គ្រឿងចក្រ​ចូល បើក​ការដ្ឋាន​ស្តារ​បុក​ស៊ី​ផាយ និង​ស្ថាបនា​ផ្លូវ​អម​សងខាង​ប្រឡាយ​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ចុះ​បំពេញ​លើ​ការងារ​នេះ បាន​ថ្លែង​នូវ​ការកោតសរសើ​ដល់​បងប្អូន​សហគមន៍​ស្ទឹងមានជ័យ​ទាំង​១៥៣​គ្រួសារ ដែល​បាន​ចូលរួម​សហការ​បាន​យ៉ាង​ល្អ​ជាមួយ​រដ្ឋបាល​រាជធានី ក្នុង​ការរុះរើ​ផ្ទះ​របស់​ខ្លួន​មក​នៅ​កន្លែង​បណ្តោះអាសន្ន ដើម្បី​ឲ្យ​គ្រឿងចក្រ​ចាប់ផ្តើម​ការងារ​បច្ចេកទេស​ក្នុង​រយៈពេល​១​ថ្ងៃ​ទៀត​។ លោក​បញ្ជាក់ថា រាល់​ការអភិវឌ្ឍ​ចាំបាច់​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់ភាគី​។​

គួរបញ្ជាក់​ថា ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅពេល​ដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ដើម្បី​អោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។​ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​ ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕ ដោយ ៖ កូឡាប​

spot_img
×