Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ក្រុមហ៊ុន SEARA Sport Systems ម្នាក់ នឹងត្រូវ​ទទួល​ការដាក់ពិន័យ ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ ក្រោយ​ដៀល​អតិថិជន​ថា ល្ងង់​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​លោក ហ៊ុន ម៉ានិត បាន​ចូលទៅក្នុង​ក្រុមហ៊ុន SEARA Sport Systems ដើម្បី​ទិញ​ឧបករណ៍​ហាត់ប្រាណ តែ​ត្រូវបាន​បុគ្គលិក​ម្នាក់​ក្នុង​ក្រុមហ៊ុន​នេះ ប្រើពាក្យ​មិន​សមរម្យ និង​ប្រមាថមើលងាយ​លោក​រួចមក ហើយ​សារ​នេះ​ត្រូវបាន​លោក​ហ៊ុន ម៉ានិត សរសេរ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​រួចមក ប្រធាន​ក្រុមហ៊ុន SEARA Sport Systems បានចេញ​លិខិត សុំ​ការ​អធ្យាស្រ័យ និង​អ​ភ​ភ័យ​ទោស​ពី លោក ហ៊ុន ម៉ានិត ចំពោះ​ទង្វើ​មិន​សមរម្យ និង​កំហុសឆ្គង​ជា​ពាក្យសំដី របស់​បុគ្គលិក​ផ្នែក​លក់រ​មួយរូប ​។​

​លោក Anthony S. Gaglardi ប្រធាន​ក្រុមហ៊ុន SEARA Sport Systems បានបញ្ជាក់​ប្រាប់​លោក​ហ៊ុន ម៉ានិត​ថា “​ចំពោះ​បុគ្គលិក​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​ប្រាសចាក ក្រមសីលធម៌ និង​គោលការណ៍​នានា របស់​ក្រុមហ៊ុន នឹងត្រូវ​ទទួល​ការដាក់ពិន័យ ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ​”​។​

​តាម​លិខិត​ចុះ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ របស់លោក Anthony S. Gaglardi ប្រធាន​ក្រុមហ៊ុន SEARA Sport Systems បាន​គោរព​ជូន​លោក​ហ៊ុន ម៉ានិត ថា ឥរិយាបទ និង​អាកប្បកិរិយា មិន​សមរម្យ​រប​ស់បុ​គ្គ​លិ​ក​ចំពោះ​អតិថិជន គឺ​មិនអាច​ទទួលយកបាន​នូវ​គ្រប់​កម្រិត​ក្នុង​ក្រុមហ៊ុន​ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩ លោក ហ៊ុន ម៉ានិត បាន​ចូលទៅក្នុង​ក្រុមហ៊ុន​Seara Sports Sytems ដើម្បី​ទិញ​ឧបករណ៍​ហាត់ប្រាណ តែ​ត្រូវបាន​បុគ្គលិក​ម្នាក់​ក្នុង​ក្រុមហ៊ុន Seara Sports Sytems នេះ​ប្រើពាក្យ​មិន​សមរម្យ និង​ប្រមាថមើលងាយ​លោក​។​

​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ហ៊ុន ម៉ានិត បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​ថា «​ខ្ញុំ​មាន​ការដកពិសោធន៍​ថ្មី​មួយ ដែល​ចង់​ចែករំលែក អោយ​បងប្អូន​។ ខ្ញុំ​បាន​ចូល​ទៅរក​ឧបករណ៍​កីឡា​នៅឯ​ក្រុមហ៊ុន Seara Sports, Life Fitness ក្រែង​រក​ឧបករណ៍​ហាត់​ដើម្បី​ហាត់​ស្រក​គីឡូ​។​

«​ទៅរក​មិនបាន​ពេញចិត្ត​ហើយ ត្រូវគេ​ដៀល​ថា យើង​ល្ងង់​ទៀត គេ​ថា​ទាល់តែ​អ្នក​ឆ្លាត ក្រឡេក​មើលទៅ​ឃើញ​ឧបករណ៍​របស់គេ​ដឹងថា មួយណា​ល្អ អ្នក​ដែល​មិន​ឆ្លាត​ទេ​ដែល​មើល​មិនដឹងថា​ល្អ​មួយណា​នោះ​។​

គេ​ថា​មេ​របស់គេ​រកស៊ី​ជាមួយ​សុទ្ធតែ​អ្នកមាន​មុខ​មាន​មាត់​។ កន្លែង​ដែល​គេ​រៀបចំ​នៅ rosewood hotel មួយទៀត​គេ​រៀបចំ​នៅឯ កន្លែង​កីឡា បន្ទាយ កន្លែង​ទាំងពីរ​នេះ​គឺ​សុទ្ធតែ​ស្គាល់​ច្បាស់ ចឹ​ង​បាន​គេ​ថា​មេ​គេ​ចាប់ដៃ​ជាមួយ​អ្នកគ្រាន់បើ​។​

«​ចុងក្រោយ​ខ្ញុំ​ក៏​ចេញពី ​Seara Sports, Life Fitness​មក បើ​គេ​មើលងាយ​ចឹ​ង​ហើយ​នោះ ខ្ញុំ​មិនដឹងថា​អ្នកផ្សេង​មាន​អារម្មណ៍ ឬក៏​ការដកពិសោធន៍​ដូចនេះ​ដែរ​ទេ​នៅ Seara Sports, Life Fitness ​។​

ខ្ញុំ​បាន​ទៅ​ទិញ​សម្ភារៈ​កីឡា​នៅ​កន្លែង​ផ្សេង ដែល​គេ​រាក់ទាក់​ហើយ​មិនបាន​មើលងាយ​ខ្ញុំ​។ បើ​បុគ្គលិក​ធ្វើ​របៀបនេះ ក្រុមហ៊ុន​នឹងមាន​បញ្ហា​ជាមិនខាន​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×