Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​តាកែវ​ថយចុះ​ជិត​ ១៤ ​ភាគរយ បន្ទាប់ពី​មាន​យុទ្ធនាការ​ចុះ​រឹតបន្តឹង និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​បាន​ទូលំទូលាយ​

spot_img

​តាកែវ ៖ នេះ​ជា​លទ្ធផល​វិជ្ជា​មាន​មួយ​ដែល​ទទួលបាន​ពី​ការអនុវត្ត​ជាក់ស្តែង​លើ​ការចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទៅដល់ សាលារៀន ក៏ដូចជា​ភូមិ​ឃុំ ជាមួយ​សិស្សានុសិស្ស​និង​បងប្អូន​ប្រជាពលរដ្ឋ រួមជាមួយ​និង​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ក្រុម​មន្ត្រី​នគរបាល​ចរាច​រណ៏​ត្រួតពិនិត្យ​យ៉ាង​សកម្ម​ទៅលើ​ជាតិ​ស្រវឹង ការបើកបរ​មិន​ពាក់មួក​សុ​វត្តិភាព គ្មាន​កញ្ចក់​មើល​ក្រោយ និង​រថយន្ត​ដឹក​សំពីងសំពោង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ និង​ផ្លូវជាតិ​លេខ ៣ ដោយ​ក្នុង​ឆ្នាំ ២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង ១០៥ លើក ខណៈ​ដែល​ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ ១២២​លើក ថយចុះ​១៧​លើក ស្មើ​និង ១៣,៩​ភាគរយ ចំនួន​អ្នក​ស្លាប់​ថយចុះ ២៧,៩​ភាគរយ ដោយ​ឆ្នាំ​២០១៨​នេះ មាន​អ្នកស្លាប់ ៦៧​នាក់ លើ ៩៣​នាក់ និង​មាន​អ្នករបួស ១២៦​នាក់ លើ ១៣២​នាក់ ។​

​លោក​ឧត្តមសេនីយ៍ត្រី ប៉ុក ពល​រិទ្ធ ស្នងការរង​ទទួលបន្ទុក​ផែន​ការងារ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បានអោយដឹងថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​និង​បញ្ជា​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក​តែងតែ​ជំរុញ​ដល់​មន្ត្រី​ជំនាញ ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ទៅដល់​យុវវ័យ​ជំទង់ៗ សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ អោយបាន​ទូលំទូលាយ ដើម្បី​អោយ​ពួកគាត់​បាន​យល់ដឹង​អំពី​ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​ចរាច​រណ៏ ដែល​ធ្វើអោយ​មាន​ការខាតបង់​នៅ​អ្វីៗ​ទាំងអស់ ប្រសិនបើ​យើង​ទាំងអស់គ្នា​ជួប​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យត្ថហេតុ ដោយ​បើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន​មិន​គោរព​ច្បាប់ និង​មិន​មាន​ពាក់មួក​សុ​វត្តិភាព​ការពារ ឬ​បើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង ។​

​លោក​ស្នងការរង​បាន​បន្តថា នៅ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ដែល​បាន​យល់ដឹង​ពី​ច្បាប់​គឺ​នៅមានកម្រិត និង​ស្មារតី​គោរព​ច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន គឺ​មាន​ការក្លាចរ​អាន​គរ​បាល​ជាជាង ខ្លាច​ច្បាប់​ទៅវិញ ជាពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ ។​

​លោក​ឧត្តមសេនីត្រី ប៉ុក ពល​រិទ្ធ បន្តថា ទន្ទឹម​និង​ការកត់សម្គាល់​ជា​វិជ្ជមាន​ខាងលើ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ ២០១៨ នេះ មាន​ការប្រែប្រួល​ស្មុគស្មាញ​ច្រើន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​ផលវិបាក ច្រើន​ជាង​គ្រោះថ្នាក់​សង្គម ដទៃទៀត ដែល​បណ្តាល​មកពី ការ​ឆ្វេស​ប្រហែស និង​ការបំពាន​ច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ មិន​ប្រកាន់​ស្តាំ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​តែ​ម្តង​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ច​រារ​ចរណ៍​ដែល​កើតមានឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ បង្ករ​អោយ​ខូចខាត​មធ្យោបាយ​សរុប​ចំនួន ១៨៧​គ្រឿង លើ ២៣២​គ្រឿង ថយចុះ ៤៥ គ្រឿង ក្នុងនោះ​មាន​រថយន្ត​តូច ចំនួន ៥៤ គ្រឿង រថយន្ត​ធំ​ចំនួន ៣៩ គ្រឿង ម៉ូតូ ៩០ គ្រឿង និង​យាន​ផ្សេងៗ​ចំនួន ០៤ គ្រឿង ។ ចុះ​អនុវត្ត​និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៏​ផ្លូវគោក ត្រួត​ពី​និត្យ​លើ​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​បាន​ចំនួន ១២៩០ គ្រឿង ក្នុង​នោះ​ម៉ូតូ ១១៩៤ គ្រឿង និង​រថយន្ត​ចំនួន ៩៦ គ្រឿង ដោយ​ពិន័យ​បាន​ជា​ទឹកប្រាក់​សរុប​ចំនួន ២៥,៧៦០,០០០ រៀល ៕ ដោយ ៖ តាកែវ

spot_img
×