Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា ផ្តល់​កិច្ច​សហការ​ជាមួយ​មន្ត្រី​ជំរឿន​ដែល​កំពុង​ចុះ​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​

spot_img

​ភ្នំពេញ ​៖ ក្រុមមន្ត្រី​ជំរឿន ដឹកនាំ​ដោយ​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ចំការមន នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ផ្ទាល់ ដល់​ភូមិគ្រឹះ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ស្របពេល​ដែល​មន្ត្រី​ជំរឿន នៅ​ទូទាំង​ប្រទេស បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ជំរឿន ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុងឱកាស​ដែល​មន្ត្រី​ជំរឿន បាន​ចុះ​ផ្ទាល់ ដល់​ភូមិគ្រឹះ​សម្ដេច ហេង សំរិន ដោយ​ក្រុមការងារ នៃ​មន្ត្រី​ជំរឿន បាន​ជម្រាបជូន​សម្ដេច ពី​គោលការណ៍​មួយចំនួន ពាក់ព័ន្ធ នឹង​ការ​ជំរឿន​ប្រជាពលរដ្ឋ ដែល​បាន​បញ្ជាក់ថា ការធ្វើជំរឿន ត្រូវ​រៀបចំ​ជា​សំណួរ​ពាក់ព័ន្ធ នឹង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​ការ​ជំរឿន នៅក្នុង​ភូមិគ្រឹះ​សម្ដេច ក្រុមការងារ​ត្រូវ ដាក់​ជា​សំណួរ ទៅលើ​សមាជិក​ទាំងអស់ នៅក្នុង​ភូមិគ្រឹះ​របស់​ស​ម្ដេច រួមមាន​ទាំង​អ្នកបម្រើ អង្គរក្ស ដោយ​សួរ ពាក់ព័ន្ធ​នឹង​ការសិក្សា ការបង្ក​កំណើត ការ​ស្រង់​ទៅលើ ផ្ទះសម្បែង អគារ​ផ្សេងៗ ដោយ​ធ្វើ​ការសម្ភាសន៍​ផ្ទាល់ នៅក្នុង​គ្រួសារ​តែម្តង ជាមួយ​និង​ការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រី​ជំរឿន បានបញ្ជាក់​ថា ក្រុមមន្ត្រី​ជំរឿន មិន​បង្ខំ តម្រូវឲ្យមាន អត្តសញ្ញាណ​បណ្ណ ឬ​សំបុត្រកំណើត របស់​ប្រជាពលរដ្ឋ មក​បង្ហាញ​នោះទេ ។​

​សម្តេច ហេង សំរិន បាន​ផ្តល់​នូវ​បទសម្ភាសន៍​យ៉ាង​ក្បោះក្បាយ​ដល់​ក្រុមការងារ ដែល​បាន​ធ្វើ​ការសម្ភាស​សម្តេច ដើម្បី​បង្ក​ភាពងាយស្រួល ជូន​ដល់​ក្រុម​ការងារ​ធ្វើ​ជំរឿន ដូច​ទៅ​នឹង​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​បង្ហាញ នូវ​ឯកសារ សមាជិក ក្រុមគ្រួសារ​សម្តេច ដល់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​។ ជាមួយគ្នា​នោះ សម្តេច ក៏​បាន​រំលឹក នូវ​អតីតកាល​ពាក់ព័ន្ធ​នឹង​ប្រវត្ត​តស៊ូ ក៏ដូចជា​ជីវិត​អាពាហ៍ពិពាហ៍ របស់​សម្តេច​ផងដែរ​៕ ដោយ​ ៖ ​កូឡាប

 

spot_img
×