Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់លោក មូន ចេ​អ៊ីន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

spot_img

(​ភ្នំពេញ​) ៖ តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក មូន ចេ​អ៉ិន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងការបរទេស​ ​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក មូន ចេ​អ៊ីន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​និង​ជួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សេចក្តីប្រកាស​បាន​ឱ្យដឹង​ថា លោក​ប្រធានាធិបតី មូន ចេ​អ៉ិន និង​សម្តេច​តេជោ ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយ​ក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់​ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេចកី្តប្រកាស​ព័ត៌មាន​រួម​គ្នា​។​

​លោក​ប្រធានាធិបតី មូន ចេ​អ៉ិន និង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​ការវិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំង​ពីរ​។​

ទស្សនកិច្ច​លើកដំបូង​មក​កាន់​កម្ពុជា របស់​លោក​ប្រធានាធិបតីមូន ចេ​អ៊ីន គឺជា​ព្រឹតិ្តការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយ​នឹង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​៕ ដោយ​ ៖ ​កូឡាប​

spot_img
×