Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ជំរុញឱ្យមាន ក្នុង​ការរៀបចំ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ លើកកម្ពស់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ​

spot_img

​ភ្នំពេញ ​៖ ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​សមាជិក​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បាន​មើលឃើញ និង​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​ការគ្រប់គ្រង​បរិស្ថាន​។ នេះ​គឺជា​ការលើកឡើង​របស់​ឯកឧត្តម ម៉ាន​ហ្វ្រេដ ក្រោន (Manfred Grund) ប្រធាន​គណៈប្រតិភូ​សមាជិក​សភា​អាល្លឺម៉ង​នៅក្នុង​ជំនួប​សម្តែងការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាលពី​ល្ងាច​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ ។​

​នៅក្នុង​ជំនួប​នេះ លោក ម៉ាន​ហ្វេ​ដ ក្រោន បាន​បញ្ជាក់​ពី​គោលបំណង​របស់​ប្រទេស​អាល្លឺម៉ង់ សហការ​ជាមួយ​កម្ពុជា លើ​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ជា​ពិសេស​ការចូលរួម​ចែករំលែក​បទពិសោធ​ជាមួយ​ក្រសួង​បរិស្ថាន លើ​ការកែច្នៃ​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិកនៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក សាយ សំ​អាល់ បាន​លើកឡើង​ថា កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន ក្នុងនោះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​សន្ទុះ​ល្អ ហើយ​ការងារ​កែទម្រង់​សេវាសាធារណៈ របស់​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ដំណើរកា​រ​គួរឲ្យកត់សម្គាល់ ដូចជា​ការកែទម្រង់កា​រ​គ្រប់គ្រង​វិស័យ​បរិស្ថាន​ជា​ដើម​។​

​ជាមួយគ្នានេះ លោក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​សហព័ន្ធ​អាល្លឺម៉ង់ បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការជួយ​អភិវឌ្ឍ​សង្គម​កម្ពុជា​លើ​វិស័យ​ជាច្រើន ដូចជា អភិបាលកិច្ច​ល្អ កំណែទម្រង់​ដីធ្លី ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជា​ដើម​។​

​ក្នុង​វិស័យ​បរិស្ថាន លោក រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួង​បរិស្ថាន​បាន​ធ្វើ​ប្រតិភូកម្ម​ដល់​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ដល់​អាជ្ញាធរ​ស្រុក​-​ខណ្ឌ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន ជាពិសេស​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លេខ​១១៣ អនក្របក ស្តីពី​ការគ្រប់គ្រង​សំណល់​រឹង ( សំរាម ) និង​អនុក្រឹត្យ​លេខ ២៣៥ អនក្របក ស្តីពី​ការគ្រប់គ្រង​លូ​ ។​

​លោក សាយ សំ​អាល់ បានស្នើ​អញ្ជើញ​អ្នកជំនាញ​អាល្លឺម៉ង់ ឬ​ជំនួយ​បច្ចេកទេស​តាមរយៈ អង្គការ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ ក្នុង​ការលើកកម្ពស់​ស​ម​ត្ថភាព​មន្ត្រី​ជំនាញ​របស់​ក្រសួ​ង​បរិស្ថាន និង​ការបណ្តុះបណ្តាល​លើ​ការ​អភិបាលកិច្ច ដល់​មន្ត្រី​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ពង្រឹង​ការចូលរួម​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ពាក់ព័ន្ឋ​អនុវត្តតួ​នា​ទី​ភារៈកិច្ច កាន់តែ​មាន​ប្រសិទ្ឋភាព ក្នុង​ការគ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ ។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យមាន​កិច្ចសហការ​ល្អ​ថែម​ទៀត ក្នុង​ការរៀបចំ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ លើកកម្ពស់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ និង​នៅ​ក្បែរ​តំបន់ការពារធម្មជាតិ ដោយ​គម្រោង​ទេសចរណ៍ធម្មជាតិ ដែល​ចូលរួម​កាត់បន្ថយ​ពី​ការដាក់​សំពាធ​លើ​ធនធានធម្មជាតិ​ផងដែរ​៕ ដោយ​ ៖ កូឡាប​

spot_img
×