Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​ហើយ ទោះ​មាន​ការ​គំរាម​ចាប់ខ្លួន​

spot_img

មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា ដែល​បាន​ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី Juan Guaidó បាន​ត្រឡប់​ចូល​ក្នុង​រដ្ឋធានី Caracas វិញ​ហើយ និង​មាន​ការទទួល​ពី​អ្នកគាំទ្រ​របស់​លោក​រាប់​ពាន់​នាក់​។​

​មេដឹកនាំ​រូប​នេះ ប្រឈម​នឹង​ការចាប់ខ្លួន ក្រោយ​ពេល​មិន​គោរព​តាម​បំរាម​របស់​តុលាការ​កំពូល ដែល​ហាមប្រាម​គាត់​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស និង​ស្វែងរក​ការជួយ​ពី​អន្តជាតិ​។​

​ពេល​ត្រឡប់​មក​ដល់ លោក​បាន​ថ្លែង​ប្រាប់​អ្នកគាំទ្រ​ថា “​ពួក​គេ​គំរាម​យើង ហើយ​នេះ​ពួកយើង​នៅ​ទីនេះ ដើម្បី​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​”​។​

​លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រធានាធិបតី Nicolás Maduro ចុះចេញ​ពី​តំណែង​ផងដែរ​។​

​លោក Juan Guaidó ត្រូវបាន​ទទួល​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Simón Bolivar ដោយ​អ្នកការទូត​របស់​អា​មេ​រិច និង​ប្រទេស​នៅ​សហភាព​អ៊ឺរ៉ុប ព្រម​ទាំង​អ្នកគាំទ្រ​រាប់ពាន់នាក់ ដែល​ពួកគេ​ស្រែក​ឈ្មោះ​លោក Guaidó និង​និយាយ​ថា ពួក​យើង​អាច​ធ្វើបាន​។​

​ក្រោយ​ពេល​លោក​ថ្លែងថា លោក​ទទួល​រង​ការ​គំរាម​ចាប់​ដាក់គុក និង​សម្លាប់​មុន​ពេល​ការ​ឡប់​មកដល់ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា លោក​ត្រូវបាន​គេ​ទទួល​យ៉ាង​ល្អ​នៅ​ព្រលានយន្តហោះ​។ លោក​បញ្ជាក់ទៀតថា សូម្បី​មន្ត្រី​អន្តោ​ប្រវេ​សន៍ក៏​បាន​ធ្វើ​ការស្វាគមន៍​គាត់​ផង​ដែរ ដោយ​ពួកគេ​និយាយថា “​សូម​ស្វាគមន៍​លោក​ប្រធានាធិបតី​”​។​

“​នេះ​គឺជា​ភស្ថុតាង​បញ្ជាក់​ ក្រោយពេល​មាន​ការគំ​រាម​កំហែង​ថាគ្មាន​នរណា​ម្នាក់​ធ្វើ​តាម​បញ្ជា​នោះ​ទេ​។ មនុស្ស​ជាច្រើន​មិន​ធ្វើ​តាម​បញ្ជា​នោះ​ទេ​។ មេបញ្ជាការ​ក្នុង​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​កំពុង​បែកបាក់​ហើយ​”​។​

​លោក Juan Guaidó ក៏​បាន​ស្នើ​ឲ្យមាន​ការ​ធ្វើ​ការតវ៉ា​ទូទាំង​ប្រទេស​ង​ផងដែរ​នៅ​ថ្ងៃ​សៅ​រិ៍នេះ​។​

​សូមបញ្ជាក់​ថា លោក Juan Guaidó ដែល​ជា​មេដឹកនាំ​បក្សប្រឆាំង និង​ប្រធានរដ្ឋសភា បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី ក្រោយពេល​ស្ថាប័ន​និតិ​បញ្ញាត​បានប្រកាសថា ការបោះឆ្នោត​របស់​លោក Nicolás Maduro កាលពី​ខែ​ឧសភា ឆ្នាំ ២០១៨​មិន​ស្របច្បាប់​។​

​លោក Juan Guaidó ទទួលបាន​ការគាំទ្រ​ពី​មេដឹកនាំ​ច្រើនជាង ៥០​ប្រទេស ខណៈ​លោក Nicolás Maduro គាំទ្រ​ដោយ​ប្រទេស​កុម្ម​និស្ត​ចិន រុស្សី និង​គុយបា​ជាដើម​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×