Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​ដល់​នគរបាល​អន្ដោប្រវេសន៍ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​កាន់កាប់​ដោយ​ជនបរទេស​

spot_img

ភ្នំពេញ ៖ ​លោក សុខ ផល ក៏​បាន​ណែនាំ​ដល់​នគរបាល​អន្ដោប្រវេសន៍ ពិសេស​នៅតាម​បណ្ដា​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត លើ​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​កាន់កាប់​ដោយ​ជនបរទេស ខណៈ​ដែល​ឱ​សាទ​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លើ​បញ្ហា​នេះ​កាន់តែ​គៀក​នឹង​ផុតកំណត់​ទៅហើយនោះ​។​

​លោក សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី បិទ​សន្និបាត​បូក​ស​រុល​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ដ ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​នគរបាល​អន្ដោប្រវេសន៍ និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​លោក សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ក្នុង​កម្ពុជា ចំនួន​៣៥,០០១​ឯកសារ ស្មើនឹង​៨៨.៧៩% នៃ​ផែនការ​។ បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា ជនបរទេស​អន្តោ​ប្រវេ​សន្ត (​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​) បាន​ចំនួន ៧៥,០៨៩​នាក់ ស្មើនឹង​៥៩.៦៤% ក្នុងនោះ បាន​ចេញ​ប្រកាស​ទទួល​ស្គាល់​ចំនួន​២៩,១៨១ ដែល​មាន​មនុស្ស ៤៦,៣៨១​នាក់ (១៤,៤៤៩​គ្រួសារ​) ។​

​ដោយឡែក ការទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ បាន​ចំនួន ៥៧,៤៤៤​នាក់ ស្មើ​៤៥.៦២% ដោយ​បាន​ផ្តល់​រួច​នូវ​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន ១៨.៥៣០​សន្លឹក ទទួលបាន​ប្រាក់​អា​ករពី​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន ១១,១០៦,០០០,០០០​រៀល បង់​ចូល​ថវិកា​ជាតិ​។ នេះ​បើ​តាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍។​

​លោក នាយ​ឧត្តសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​បន្ថែមថា ឆ្នាំ​២០១៨ មាន​ជនបរទេស​ដែល​ការ​ស្នាក់នៅ និង​ធ្វើ​ការខុសច្បាប់​កើតមាន​៧៧​លើក មនុស្ស​១៧៧​នាក់ (​ច្រើនជាងគេ​វៀតណាម ១៣៤​នាក់​)​។​

​ស្នាក់​នៅ​លើស​រយៈពេល​កំណត់ ៨៦​លើក មនុស្ស​៨៦​នាក់ (​ច្រើនជាងគេ​នី​ហ្សេ​រី​យ៉ា ៤៨​នាក់​) កូរ៉េខាងត្បូង​០៧​នាក់ អង់គ្លេស​០៥​នាក់​។ ស្នាក់​នៅ​គ្មាន​ឯកសារ​៥២​លើក មនុស្ស​១៤៧​នាក់ (​ច្រើនជាងគេ​វៀតណាម ៨៧​នាក់ ចិន​០៨​នាក់ នី​ហ្សេ​រី​យ៉ា​០៧​នាក់ មី​យ៉ាន់​ម៉ា​០៦​នាក់ និង​ឡាវ ០៦​នាក់​)​។ ជួញដូរ​គ្រឿងញៀន​៣១​លើក មនុស្ស​៥២​នាក់ (​ច្រើនជាងគេ​ឡាវ​១៥​នាក់ វៀតណាម​១៤​នាក់ ថៃ​១០​នាក់ ចិន​០៥​នាក់ កូរ៉េ​០៣​នាក់​)​។​

​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ VOIP និង​ហ្គេម​អន​ឡាញ​ខុសច្បាប់ ១៤​លើក មនុស្ស​៤៨១​នាក់ (​ភាគច្រើន​ចិន​៤០៣​នាក់ ម៉ាឡេស៊ី​៤៨​នាក់​)​។ អំពើហិង្សា ២០​លើក មនុស្ស​២៨​នាក់ (​ច្រើនជាងគេ​ចិន​១៣​នាក់​)​។ អំពើ​អាសអាភាស និង​អណាចារ្យ ១៨​លើក មនុស្ស​២៥​នាក់ (​ច្រើនជាងគេ​អង់គ្លេស​០៦​នាក់​) ក្រៅពី​នោះ​បទល្មើស​ផ្សេងៗ​ទៀត​ចំនួន ៧២​លើក មនុស្ស​១២៩​នាក់​៕ ​ដោយ​ ៖ កូឡាប​

spot_img
×