Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ឃ្លាំមើល ដែល​មាន​កាមេរ៉ា​ចំនួន ១៧០​លាន របស់​ចិន អាច​រកឃើញ​អ្នកសារព័ត៌មាន BBC ដោយ​ប្រើ​ពេល​ត្រឹម ៧​នាទី ប៉ុណ្ណោះ​

spot_img

​តេស្ត​សាកល្បង​ខាងក្រោម​នេះ បង្ហាញឲ្យឃើញ​ពី​ប្រព័ន្ធ​កាមេរ៉ា​ដែល​គួបផ្សំ​រវាង​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ផ្ទៃមុខ និង​បញ្ញា​សិប្បនិម្មិត គឺ​ពិតជា​រហ័ស ហើយ​សុក្រឹត​បំផុត​។​

​ប្រព័ន្ធ​កាមេរ៉ា​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​សម្គាល់​អត្តសញ្ញាណ​ផ្ទៃមុខ និង​សញ្ញាណ​សិប្បនិមិ្មត​ដ៏​ជឿនលឿន​។​

​ប៉ូលិស​នៅ​ទីក្រុង GUIYANG នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ចិន ត្រូវបាន​ប្រគល់​ភារកិច្ច​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​តាមដាន​នេះ​រកឲ្យឃើញ​អ្នកសារព័ត៌មាន BBC John Sudworth ។ សាកល្បង​ទាយ​មើល​ថា តើ​ប្រព័ន្ធ​ដ៏​ទំនើប​នេះ វា​ប្រើ​ពេល​ប៉ុន្មាន​ដើម្បី​រក​ឃើញ​អ្នកសារព័ត៌មាន John Sudworth​។

​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កា​មេ​រា ១៧០​លាន របស់​ក្រុមហ៊ុន CCTV របស់​ចិន កងកម្លាំង​សន្តិសុខ​បាន​ចំណាយពេល​ត្រឹម ៧​នាទី ដើម្បី​រក​ឃើញ​បុគ្គល​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​៤​លាន​នាក់ នៃ​ទីក្រុង​នេះ​។ ប៉ុន្តែ​ចិន​ពុំ​ចង់​បញ្ឈប់​ត្រឹម​កម្រិត​នេះ​ទេ ៖ ពួកគេ​មាន​គំរោង​នឹង​តម្លើង​បន្ថែម​កាមេរ៉ា​ចំនួន ៤​រយ​លាន​ទៀត ក្នុងអំឡុង ៣​ឆ្នាំ​ខាង​មុខ​។​

​ការ​ដែល​មាន​កាមេរ៉ា​ច្រើន នឹង​ជួយ​ឃ្លាំ​មើល​ប្រជាជន​បាន​កាន់តែ​ម៉ត់ចត់ ៖ ផ្នែក​សន្តិសុខ នឹង​មាន​បញ្ជីរាយនាម​ពេញលេញ​មួយ​រ៉ាយរ៉ាប់​លំអិត​អំពី​ការងារ​ដែល​មនុស្ស​ម្នាក់ៗ​ធ្វើ ឬ​បុគ្គល​ដែលមាន​តម្រូវការ​ស្វែងរក​។ ពួកគេ​មាន​មហិច្ឆតា នៅ​ថ្ងៃ​អនាគត​តាមរយៈ​ប្រព័ន្ធ​នេះ គេ​អាច​ព្យាករណ៍​បាន​នៅទីណា​ដែល​អាច​កើត​មាន​ទង្វើ​ល្មើសច្បាប់ ដើម្បី​អាច​រាំង​ស្កាត់ និង​មាន​វិធានការ​ដោះស្រាយ​ទាន់ពេលវេលា​៕ អាទិត្យ​

spot_img
×