Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះ​ឃើញ​ជនជាតិ​ចិន​ម្នាក់ ដេកស្លាប់ មាន​ស្នាមរបួស នៅ​ព្រៃខាងក្រោយ​ព្រះអង្គ​គោក​ធ្លោ​ក នៅ​ភូមិ​ចាំ​យាម​

spot_img

​​កោះកុង​ ៖ ​នៅ ព្រឹក នា​ថ្ងៃ​ទី ៤ ខែ មីនា ឆ្នាំ ២០១៩ នៅ​ចំណុច​ព្រៃ ខាងក្រោយ​ព្រះអង្គ​គោកធ្លក ស្ថិតនៅក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ា​កខ្លង ស្រុក​មណ្ឌលសីមា មាន​ជនជាតិ​ចិន​ម្នាក់ បាន​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាល​ព្រៃ ដោយ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា តាម​ការ​ធ្វើ​កោសល្យវិច្ច័យ បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ​មានឈ្មោះ ZHENG HAIJIA ភេទ ប្រុស អាយុ ២៦ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EF 2334718 និង​ទិដ្ឋ​ការលេខ EI 01845124 សពុល​ភាព ២១ – ០៩ -២០១៩ មានមុខ​របរ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ របស់​ក្រុមហ៊ុន លីវ​ដា ដោយ​ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន L.Y.P Group Co,Ltd ត្រូវបាន​ជន​មិន​ស្គាល់ វាយ​នឹង​ដំបង​ដែក បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង ។​

​បច្ចុប្បន្ន ករណីនេះ កម្លាំង​ជំនាញ​យើង​កំពុង​ធ្វើ​ការស្រាវជ្រាវ ៕ ដោយ​ ៖ ​កូឡាប​

spot_img
×