Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ផ្តល់​បទ​សម្ភា​ន៍​ដល់​ក្រុម​មន្ត្រី​ជំរឿន​

spot_img

​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈ៉ំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​បទ​សម្ភា​ន៍​ដល់​ក្រុម​មន្ត្រី​ជំរឿន ដែល​ដឹកនាំ​ឯកឧត្តម ហួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​គេហដ្ឋាន​លេខ​១៦ ផ្លូវ​លេខ​២២២ ភូមិ​៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ការធ្វើជំរឿន​មាន​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ត្រូវ​ចុះ​សម្ភាសន៍​ប្រជាពលរដ្ឋ​ដែល​ជា​មេ​គ្រួសារ​ប្រមាណ ៣​លាន​គ្រួសារ នៅ​ទូទាំង​ប្រទេស​។ ការធ្វើជំរឿន​នេះ មាន​សារសំខាន់​ខ្លាំងណាស់ និង​ជា​ប្រភព​តែមួយគត់ ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ និង​ច្បាស់លាស់ ព្រមទាំង​បាន​កំណត់​ចរិកលក្ខណៈ ស្ថានភាព​រស់នៅ​ពិតប្រាកដ របស់​ប្រជាជន​។​

​ក្នុងឱកាស​ដែល​មន្ត្រី​ជំរឿន ចុះ​ផ្ទាល់​ដល់​ភូមិគ្រឺះ​សម្ដេច​វិបុល​សេនា​ភក្តី ក្រុមការងារ​នៃ​មន្ត្រី​ជំរឿន បាន​ជម្រាបជូន​សម្ដេច​វិបុល​សេនា​ភក្តី ពី​គោលការណ៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​ជំរឿន​ប្រជាពលរដ្ឋ ដោយ​មន្ត្រី​ជំរឿន​បានបញ្ជាក់​ថា ការ​ជំរឿន​ត្រូវ​រៀបចំ​ជា​សំណួរ​សួរ​ពាក់ព័ន្ធ​នឹង ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​ការ​ជំរឿន​នៅក្នុង​ភូមិគ្រឹះ​សម្ដេច​នេះ ក្រុមការងារ​ត្រូវ ដាក់​ជា​សំណួរ ទៅលើ​សមាជិក​ទាំងអស់​នៅក្នុង​ភូមិគ្រឹះ​របស់​សម្ដេច រួមមាន​ទាំង​អ្នកបំរើ អង្គរក្ស ដោយ​សួរ ពាក់ព័ន្ធ​នឹង​ការសិក្សា ការបង្ក​កំណើត ការ​ស្រង់​ទៅលើ​ផ្ទះសម្បែង​អគារ​ផ្សេងៗ ដោយ​ធ្វើ​ការសម្ភាសន៍ ផ្ទាល់​នៅក្នុង​គ្រួសារ​តែ​ម្តង ជាមួយ​និង​ការបង្ហាញ អត្ត​សញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​មន្ត្រី​ជំរឿន​បាន​បញ្ជាក់​ប្រាប់​សម្តេច​ផងដែរ​ថា ក្រុមមន្ត្រី​ជំរឿន មិន​បង្ខំ តម្រូវឲ្យ​មាន​អត្តសញ្ញា​ណ​ប័ណ្ណ​ឬ​សំបុត្រ​កំណើត​របស់​ប្រជាពលរដ្ឋ​មក​បង្ហាញ​នោះទេ​។​

​សម្ដេច​វិបុល​សេនា​ភក្តី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពិសេស​លោក​ឃួង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ អោយមាន​ការអភិវឌ្ឍ​ន៍​រីកចំរើន ។​

​ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​សូម​ចូលរួម និង​ផ្តល់​កិច្ចសហការ​ជា​ជាមួយ​មន្ត្រី​ជំរឿន ឲ្យបាន​ល្អ​ប្រសើរ​និង​ទទួលបាន​លទ្ធផល​ល្អ​។​

​ដោយឡែក​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តីណែនាំ​ស្ដីពី​ការអនុវត្ត​ការងារ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៩​ដោយ​បាន​គូសបញ្ជាក់ថា គ្រប់​ទីតាំង អង្គភាព ស្ថាបន័ឬ​គ្រឹះស្ថាន​នានា​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌល​កម្សាន្ត មន្ទីរពេទ្យ ផ្សារ ចំណត់​ឡាន កំពង់ផែ ព្រលាន​យន្តហោះ​ជាដើម ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​ផ្តល់​កិច្ច​សហការ​ជាមួយ មន្ត្រី​ជំរឿន​ក្នុងការ​ធ្វើ​សម្ភាស​ន៏​ជំរឿន​។ ដោយឡែក​ទី តាំង​អង្គភាព​មួយចំនួន​ដែល​មាន លក្ខណៈ​ជា​គ្រួសារ​ស្ថាប័ន ដូចជា​៖​វត្ត​អារាម​,​ពន្ធនាគារ អន្តេវាសិកដ្ឋាន​និង​មណ្ឌល​ប្រមូលផ្តុំ​នានា ត្រូវ​ផ្តល់​កិច្ចសហការ និង​ចូលរួម​ជាមួយ​មន្ត្រី​ជំរឿន ក្នុង​ការរាប់​សម្ភាស​ន៏​អ្នក​រស់នៅ​តាម​ស្ថាប័ន ឬ​គ្រឹះស្ថាន​ទាំងនោះ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់​១៣​មីនា ឆ្នាំ​២០១៩៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×