Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សំណើសុំ​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី ១រូប​

spot_img

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ សំណើសុំ​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី ១​រូប ជំនួស​សមាជិក​ចាស់ គឺ លោក មឹន ស៊ាន ដែល​ត្រូវ​ចប់​អាណត្តិ​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការ​រដ្ឋសភា​ធ្វើ​លិខិត​ជូនដំណឹង ផ្សព្វផ្សាយ​ជ្រើសរើស​ឥស្សរជន​មាន​លក្ខណៈសម្បត្តិ សមស្រប ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មកាធិ​ការអចិ​ន្ត្រៃ​យ៍​រដ្ឋសភា វិញ​។​

​សូមជម្រាបថា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ចំនួន​៩​រូប ៣​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ ៣​រូប ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​៣​រូប​ទៀត ជ្រើសតាំង ដោយ​រដ្ឋសភា​៕ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​

  

spot_img
×