Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់​រងរបួស​ធ្ងន់​-​ស្រាល ក្នុង​ពេល​ផ្ទុះ​ឧបករណ៍​កែច្នៃ​បោក​ត្រី​ក្នុង​ស្ទឹង​បាសាក់ ស្រុក​រុក្ខ​គី​រី​

spot_img

​ស្រុក​រុក្ខ​គិរី ៖ មាន​ករណី ប្រើប្រាស់​ឧបករណ៍​កែច្នៃ ( គ្រឿង​ផ្ទុះ​) ដើម្បី​បំផ្ទុះ​យក​ត្រី ខុស​លក្ខណៈ​បច្ចេកទេស​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​បុរស​ចំនួន ២ នាក់ រងរបួស​ធ្ងន់​-​ស្រាល និង​ត្រូវបាន​សង្គ្រោះ​បន្ទាន់​ទៅ កាន់​មន្ទីរពេទ្យ កាលពី​រសៀល​ថ្ងៃ ទី ១៨​ខែ ធ្នូ ឆ្នាំ ២០១៧ នៅក្បែរ​ស្ទឹង​បាសាក ក្នុងភូមិ​កែវ​មុន្នី ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង ។​

​យុវជន​រងរបួស​ដោ​យ​កែច្នៃ​គ្រាប់បែក ១-​ឈ្មោះ ខួ តូ​រី អាយុ​៣០​ឆ្នាំ របួសធ្ងន់ ត្រូវបាន​បញ្ជួន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំប​ង និង​២-​ឈ្មោះ​ឈឹម ឆាន អាយុ​៣៧​ឆ្នាំ របួសធ្ងន់​ស្មា​ខាងឆ្វេង ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ អ្នក​ទាំង​ពីរ​នាក់​រស់ នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

​បើ​តាម​ការគូសបញ្ជាក់​ពី​លោក វរសេនីយ៍ទោ ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី ករណី​មួយ​នេះ​បាន​កើត ឡើង​ក្នុង​ពេល​ក្រុម​បុរស​មាន​គ្នា​៤ នាក់ រស់​នៅក្នុង​មូលដ្ឋាន​ខាងលើ ទិញ​យក​គ្រឿងផ្ទុះ (​ប្រភេទ​រំសេវ​ផាវ​ធំៗ​)​នៅតាម​ទីផ្សារ យក​មក​កែច្នៃ​ដើម្បី បោក​បំផ្ទុះ​យក​ត្រី​នៅ​ក្នុង​ទឹក​ស្ទឹង ប៉ុន្តែ​ដោយសារ ការកែច្នៃ​មិនបាន​ត្រឹមត្រូវ ក្នុងខណៈ ពេល​ដែល​ឧបករណ៍​កែ​ច្នៃ​មួយ​នេះ មិនទាន់បាន បោះ​ទម្លាក់​ចូលទៅ​ក្នុង​ទឹកស្ទឹង​ផង វា​ក៏​បាន​ផ្ទុះ​ឡើង​យ៉ាង​កងរំពង និង​បណ្តាល​ឲ្យ​បុរស​ចំនួន ២ នាក់ ក្នុងចំណោម ពួកគេ ចំនួន ៤ នាក់​រងរបួស ។ ក្រោយ​កើតហេតុ​បន្តិច​នគរបាល​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ និង​នាំ​ស ង្គ្រោះ​ពួកគាត់​ទៅ​កាន់​មន្ទីរពេទ្យ ។ នេះ​បើ​តាម​ការគូសបញ្ជាក់​ពី​លោក វរសេនីយ៍ទោ ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី​។ បើ​ទោះជា​យ៉ាងនេះក្តី​លោក​អធិការ​នគរបាល​ស្រុក កំពុង​ស្វះស្វែង​ធ្វើការ ស្រាវជ្រាវ​លំអិត​ទាក់ទង​ទៅនឹង​ឧប្បត្តិហេតុ​នេះ​ហើយ​។​

​លោក​បាន​បន្តថា ទាក់ទង​ទៅនឹង​ករណី​គ្រឿងផ្ទុះ​នេះ​ជារឿយៗ​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង តែងតែ លើក​ឡើង​ដល់​នគរបាល​មូលដ្ឋាន​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ មូលដ្ឋាន​ភូមិ ឃុំ ចំពោះ​ការប្រើប្រាស់ ការកែច្នៃ គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ទោះ​ក្នុង​គោលបំណង​អ្វី​ក៏ដោយ ព្រោះ​សកម្មភាព មួយ​នេះ ក្រៅ​ពី​អំពើ​ល្មើស​ច្បាប់​ក៏​វា​បាន​បង្ក​នូវ​គ្រោះ​មហន្តរាយ និង​សោកនាដកម្ម​សម្រាប់​អាយុជីវិត​របស់​ពួក គាត់​និង​សហគមន៍​ផងដែរ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×