Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​សភា​អាល្លឺម៉ង់ មក​សិក្សា​ប្រមូល​ព័ត៌មាន ជុំវិញ​បញ្ហា EBA ពី​រដ្ឋ​សភា​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួបពិភាក្សា​ការងារ ជាមួយ លោក Manfred Grund សមាជិក​សភា​អាល្លឺម៉ង់ នៅ​វិមាន​រដ្ឋ​សភា នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​។​

​លោក Manfred Grund បាន​ជម្រាប លោក ឈាង វុន ថា​ដំណើរ​ទស្សនកិច្ច​នៅពេល​នេះ​របស់​ឯកឧត្តម គឺ​ដើម្បី​សិក្សា​ស្វែងយល់ និង​ថ្លឹងថ្លែង បញ្ហា EBA ដើម្បី​ឲ្យមាន​ការទទួលបាន​ព័ត៌មា​ន​ស្មើគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិកា​ររ​វាង​សភា អាល្លឺម៉ង់ និង​សភា​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​ផង​ដែរ ​។​

​លោក ឈាង វុន បាន​ជម្រាប​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពិសេស​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដល់ ឯកឧត្តម Manfred Grund​។ ឯកឧត្តម​លើ​កឡើ​ថា កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង ដោយ​មាន​គណបក្ស​ជាច្រើន​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​យុត្តិធម៌​។​

​លោក ប្រធាន​គណៈកម្មការ​បា​ន​លើកឡើង​បន្តថា កម្ពុជា​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់​រយៈពេល​៤​ទសវត្សរ៍​។ សង្គ្រាម​បាន​ធ្វើអោយ​កម្ពុជា​ធ្លាក់ ចូល​ក្នុង​ភាពក្រីក្រ តែ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី មាន​ការ​អភិវឌ្ឍ​រីកចម្រើន ជាពិសេស​នៅ ក្រោម​គោលនយោបាយ​ឈ្នះៗ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កម្ពុជា​ទទួល​បាន​ទាំង​សន្តិភាព និង​ការអភិវឌ្ឍ​។​

​លោក ឈាង វុន បាន​លើកឡើង​ថា សហគម​អឺរ៉ុប​មិន​គួរ​យក​បញ្ហា​EBA ដែល​ជា​បញ្ហា​ពាណិជ្ជកម្ម​មក​ធ្វើជា​រឿង​នយោបាយ​នៅ​កម្ពុជា​នោះទេ​។ ឯកឧត្តម​បាន​ស្នើ​ដល់​សភា​អាល្លឺម៉ង់​បន្ត​ជួយ​កម្ពុជា​ទៅលើ​គ្រប់​វិស័យ និង​ការបណ្តុះបណ្តាល​យុវជន​ជំនាន់​ថ្មី​ ។​

​លោក Manfred Grund បាន​ឯកភាព​សំណើ​របស់ ឯកឧត្តម ឈាង វុន និង​បាន​អះអាងថា នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​សភា នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ចំពោះ​បញ្ហា EBA ឯកឧត្តម​បាន​សន្យាថា នឹង​ផ្តល់​ព័ត៌មាន​ពិត​ដល់​ភាគី​ពាក់ព័ន្ធ​៕ ​ដោយ​ ៖ កូឡាប​

   

spot_img
×