Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនាម័យ​សំអាត​បរិស្ថាន ដើម្បី​ឲ្យមាន​ភាព​ស្រស់បំព្រង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​តំណាង​លោក​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​អង្គារ​១៤​រោច ខែ​មាឃ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនាម័យ​សំអាត​បរិស្ថាន ដើម្បី​ឲ្យមាន​ភាព​ស្រស់បំព្រង​អោយ​ដូច​ពាក្យស្លោក​គេ​ថា (​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ​) ដើម្បី​អោយ​ខេត្ត​ស្វាយរៀង​ជា​ខេត្ត​មួយ​ដែល​មាន​ភាព​ស្រស់បំព្រង​ព័រ​បៃតង ដើម្បី​ប្រកួតប្រជែង​យក​ពានរង្វាន់​ទីក្រុង​ស្អាត​ប្រចាំឆ្នាំ​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កម្មវិធី​បញ្ជ្រាប​ការយល់ដឹង និង​ការសម្អាត​ទីក្រុង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​៧ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត ទីក្រុង​ផ្ដល់​ភាពកក់ក្ដៅ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់់​លោក​ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង​ ​មន្ត្រីរាជការ​សាលាក្រុង មន្ទីរ​ទេសចរណ៍​ខេត្ត ម​ន្ទ្ទី​របរិ​ស្ថាន​ខេត្ត កងកម្លាំង​ចំណុះ​សាលាក្រុង​ទាំង​៣ លោក លោកស្រី ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាព​ចំណុះ​សាលាក្រុង លោក លោកស្រី​ប្រធាន​ការិយាល័យ​ជំនាញ​នានា​ជុំវិញ​ក្រុង លោក លោកស្រី​ក្រុមប្រឹក្សា​សង្កាត់​ទាំង​៧ ក្នុង​ក្រុង យុវជន ស ស យ ក ក្រុង និង​សិស្សានុសិស្ស សរុប​វត្ត​មាន​ប្រមាណ​៤០៧​។​

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​អាន​សារលិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ឱ្យឃើញ​ថា​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​នោះ​កម្ពុជា​ត្រូវ​បន្ត យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សំខាន់​សំខាន់​ជាអាទិ៍​៖ ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ​, ការលើក​កំពស់​សុខភាព និង​សុខមាលភាព​ប្រជាជន​, ការគិតគូរ​ពី​ចីរភាព​នៅតាម​បណ្ដា​ទីក្រុង​, ការឆ្លើយតប​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជាដើម ។​

​លោក​បាន​មានប្រសាសន៍​បន្ត​ថា គ្រប់​ស្ថាប័ន​ទាំងអស់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ និង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​/​រោងចក្រ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ផ្ដល់ ការគាំទ្រ​និង​ចូលរួម​អនុវត្ត​ឲ្យបាន​ផុសផុ​ល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង (​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ​) ឲ្យបាន​ផុសផុល​ដើម្បី​ឲ្យ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ចីរភាព និង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ សក្ដិសម​នឹង​កិត្ត​នាម (​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ​) ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×