Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជន​បែបនេះ​ពិត​ជា​គួរ​ឲ្យ​ស្ញប់ស្ញែង ព្រោះ​ក្រៅពី​ចំណាយលុយ នៅ​បាន​ចំណាយ​គំនិត​គិត​ពី​របៀប​ធ្វើ​ដ៏​…​អស្ចារ្យ​ណាស់​!

spot_img

​…​ប្រសិនបើ​អ្នក​ជួប​ក្មេងស្រី​លក់ “​ឈើគូសៗ នៅ​រដូវរងា តើ​អ្នក​មាន​ចាប់អារម្មណ៍ ហើយ​សួរ​គាត់​ដែរ​ឬទេ​!?

​នោះ​គឺ​ថ្ងៃទី ១២ មករា នៅ​ក្រុង​សៀង​ហៃ ក្មេងស្រី​ស្រស់​ស្អាត​ម្នាក់​ទទូ​កន្សែង​ក្រហម​អង្គុយ​ស្ងៀមស្ងាត់​នៅ​ពីមុខ​គំនរ​ឈើគូស ។ ពិតជា​ត្រជាក់ ព្រោះ​ព្រិល​បាន​ធ្លាក់ ។ អ្នកខ្លះ​ឃើញ​អាណិត​ក៏​ឈប់​ជួយ​ទិញ ប៉ុន្តែ​ក្មេងស្រី​ពុំ​លក់​ទេ តែ​អាច​ជូន​ទទេ ដោយ​…​ឥតគិតថ្លៃ ។​

…​ព្រោះ​ថា​វា​ពុំមែន​ជា​ប្រអប់​ឈើគូស​ធម្មតា​ទេ ។ ផ្ទៃ​ខាងក្រោយ​មាន​បោះពុម្ព​កូដ QR (​កូដ​ប្រតិកម្ម​រហ័ស​) ។ នេះ​ជា​យុទ្ធនាការ​សប្បុរសធម៌​ធំ​មួយ​មានឈ្មោះ​ថា “​ទូ​ខោអាវ​នៃ​ក្តីស្រឡាញ់​!” ។​

​កូដ QR ត្រូវ​បាន​បោះពុម្ព​ពីក្រោយ​ប្រអប់​ឈើគូស ។​

​គ្រោងការណ៍​នេះ បាញ់​ឆ្ពោះទៅ​ក្មេង​តូចៗ នា​តំបន់​ព្រៃ​ភ្នំ​ប្រទេស​ចិន -​ក្រុម​ក្មេង​ដែល​គ្មាន​សម្លៀកបំពាក់​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​អាកាសធាតុ​ត្រជាក់ ។ តាម​នោះ​អ្នក​គ្រាន់តែ​ស្កែន​លើ​កូដ QR នេះ នោះ​ទឹកប្រាក់​ដែល​ជា​វិភាគទាន​របស់​អ្នក​នឹង​បញ្ជូន​ដល់​ក្រុម​សប្បុរសជន​ផ្តួចផ្តើម​ធ្វើ​ទាន​បែបនេះ ។​

​ស្រោប​សំបក​របស់​ប្រអប់​ឈើគូស​ត្រូវបាន​រចនា​ស្អាត ហើយ​គួរ​ឲ្យ​រំភើបចិត្ត ។ នោះ​គឺ​រូបភាព​ក្មេង​តូចៗ​២​នាក់ កំពុង​រងា​ញ័រញាក់ ខោ​អាវ​របស់​ពួកគេ ដាច់​រយ៉ៃ ។​

​នេះ​ពិតជា​គំនិត​ច្នៃប្រឌិត​អស្ចារ្យ បាញ់​ចំ​បេះដូង​… មនុស្ស​ដូច​គ្នា​។​

​ជម្រើស​យក​ឈើគូស​ក៏​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​មានន័យ ។ ពោល​គឺ​ការរួមវិភាគទាន​នោះ​តិច​តួចក្តី ច្រើនក្តី ផ្គុំ​គ្នា​មក​នឹង​ក្លាយ​ជា​ភ្នក់ភ្លើង​ធំ​មួយ​ផ្តល់​ឲ្យ​ក្មេងៗ​នៅ​តំបន់​ព្រៃ​ភ្នំ​ដាច់ស្រយាល​អាច​…​កក់ក្តៅ​បាន ។​

​គេ​ថា​មាន​លុយ​ធ្វើ​បុណ្យ​ជា​រឿង​មួយ តែ​នៅ​មិន​សំខាន់​ស្មើ​របៀប​ធ្វើ​បុណ្យ​នេះឡើយ ៕ ចន្ទ្រា​

spot_img
×