Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រសិន​បើ​ស្ត្រី​ជា​ម្តាយ​ភ្នែក​មិន​មុត មិន​ចាប់​បាន​ចំណុច​ខុស​ប្រក្រតី ម្លោះ​សម​ក្មេងប្រុស​តូច​ម្នាក់ បើ​មិន​ស្លាប់​ក៏​របួស​ធ្ងន់ធ្ងរ​ដែរ​!

spot_img

ប្តី​ពន្ធ​ពីរ​នាក់​នេះ មានកូន​ប្រុស​ឈ្មោះ William រស់នៅ Tennesses អាមេរិក ។ ថ្ងៃមួយ David យក​កូន​ជិះ​រថយន្ត​ជា​មួយ​ទៅ​ទីក្រុង​១​ផ្សេង ហើយ​នាង​ជា​ម្តាយ​ពុំ​អាច​ទៅ​ជាមួយ​បាន ។​

ក្មេងប្រុស​ដែល​រួចផុត​ពី​គ្រោះអាសន្ន ព្រោះ​ម្តាយ​ភ្នែក​មុត​!

​ប្តី​ប្រពន្ធ​អ្នកស្រី Rebecea Tafaro Boger និង David ។​

​កូនប្រុស​តូច​ឈ្មោះ William ។​

​ប៉ុន្តែ David ត្រូវ​បញ្ជូន​រូបភាព​កូន​ផ្ញើ​ឲ្យ​ប្រពន្ធមើល​ជាប្រចាំ ។ ពេល​ឃើញ​រូប​មួយ​នោះ នាង Rebeeca សម្លឹង​ឃើញ​កន្លែង​អង្គុយ​របស់​កូនប្រុស​មាន​បញ្ហា ៖ ខ្សែក្រវ៉ាត់​រលុង ហើយ​គំនាប​ខ្សែ​ធ្លាក់​មក​ក្រោម​ទ្រូង ។​

​នាង​ជំរុញ​ឲ្យ​ប្តី​ប្រញាប់​រៀបចំ​កូន​ឲ្យ​ស្រួល​ភ្លាម ដោយ​នាង​ពិនិត្យ​ផ្ទាល់ ។ David ធ្វើ​តាម​ការណែនាំ​របស់​ភរិយា ហើយ​បន្តដំណើរ​ទៅមុខ ។ ១៥ នាទី​ក្រោយ លោក​ទូរស័ព្ទ​ប្រាប់​ភរិយា​ថា រថយន្ត​របស់​ខ្លួន​ជួប​គ្រោះថ្នាក់ ។​

William ពុំមាន​បញ្ហា​អ្វី​ទេ ថែមទាំង​មិន​បាន​ភ្ញាក់​ទៀតផង​! ។ ប៉ុន្តែ David រង​ការបាក់​ម្រាមជើង​ស្តាំ ៣ ។​

​នេះ​ឯង​ជា​មេរៀន​គ្រោះថ្នាក់​មើល​ពុំ​ឃើញ​ទេ ហេតុនេះ​គប្បី​ធ្វើ​នូវ​អ្វីៗ​បង្ការ​ទូក នោះ​ពេល​ខ្លះ​អាច​ជួយសង្គ្រោះ​ជីវិត​យើង​បាន ៕ សុភ័ក្ត្រ

spot_img
×