Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កោះកុង ជំ​រុញឱ្យ​ក្រុមហ៊ុន និង​មន្ទីរជំនាញ ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ទាន់ពេល ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​

spot_img

​កោះកុង ៖ ដើម្បី​រក​ដំណោះស្រាយ ពី​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ខេមរភូមិន្ទ នៅ ថ្ងៃ​អង្គារ ទី​៥ ខែមីនា ឆ្នាំ ២០១៩ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​ក្រុមហ៊ុន រដ្ឋាករទឹក​កោះកុង និង​ក្រុមហ៊ុន LYP Group ព្រមទាំង​សមាសភាព​ពាក់ព័ន្ធ​។

លោកស្រី​អភិបាលខេត្ត សូម​ឲ្យ​ក្រុមហ៊ុន និង​មន្ទីរជំនាញ ស្វែងរក​ដំណោះស្រាយ​អោយបាន​ទាន់ពេលវេលា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយ​សព្វថ្ងៃ​អាកាសធាតុ​ក្តៅ​ផង សូម​ក្រុមហ៊ុន​ស្វែងរក​ប្រភពទឹក ឬក៏​ត្រូវមាន​វិធានការ​យ៉ាងណា​សម្រាប់រ​ក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការប្រកប​របរ​អាជីវ​កម្ម មួយវិញទៀត​សូម​ក្រុមហ៊ុន និង​មន្ទីរ អង្គភាព សប្បុរសជន និង​អ្នកពាក់ព័ន្ធ​នានា ជួយ​ដឹក​ដឹក​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ ដែល​នៅ​ចុង​បណ្តាញ​មួយចំនួន មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​។​

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ផងដែរ តំណាង​ក្រុមហ៊ុន​ទឹកស្អាត​(L.Y.P.GROUP) បាន​លើកឡើងថា ចំពោះ​បញ្ហា​ដែល​ធ្វើ​ឲ្យ​មានការ​ខ្វះខាត នូវ​ទឹកស្អាត​ប្រើប្រាស់​សព្វថ្ងៃ គឺ​បណ្តាលមកពី​កត្តា​អាកាសធាតុ ដែល​បង្ក​ឲ្យ​មាន​ភាពរាំងស្ងួត​យូរអង្វែង ខុសពី​ឆ្នាំមុនៗ កត្តា​នេះហើយ​ដែលជា​ហេតុ បណ្តាល​ឲ្យ​ប្រភពទឹក​ជាច្រើន នៅក្នុង​ខេត្តកោះកុង ត្រូវបាន​រីងស្ងួត ។ ខាង​ភាគី​ក្រុមហ៊ុន បាន​ភិ​ក្សា​ជាមួយនិង​លោក​ឩ​ក​ញ៉ា លី យ៉ុង​ផាត ដើម្បី​ធ្វើការ​ទំនាក់ទំនង ជាមួយ​ភាគី​ថៃ ក្នុងការ​ស្នើរ​សុំ​ទឹក​ប្រើប្រាស់ ពី​ខាង​ភាគី​ថៃ​ចំនួន​៣​ខែ ដោយ​គិត​ចាប់ពី ខែមីនា រហូតដល់ ខែឧសភា ដើម្បី​យកមក​ធ្វើការ​ចែកជូន ប្រជាពលរដ្ឋនៅក្នុង​ខេត្តកោះកុង បាន​ប្រើប្រាស់ ។​

​ជាមួយគ្នានេះដែរ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង ក៏បាន​សំណូមពរ​ឲ្យ​ខាង​ភាគី​ក្រុមហ៊ុន​ទឹកស្អាត (L.Y.P.GROUP) ជួយ​ខ្នះខ្នែង ក្នុងការ​ទំនាក់ទំនង ទៅខាង​ភាគី​ថៃ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​បងប្អូន​ពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង បាន​ទឹក​ប្រើប្រាស់​ឆាប់ៗ នាពេល​ខាងមុខនេះ ព្រោះ​ប្រភពទឹក នៅក្នុង​ខេត្តកោះកុង បាន​ប្រឈម នឹង​ការ​រីងស្ងួត​អស់ហើយ ។​

​គួររំលឹកថា បងប្អូន​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ នៅក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា បាន​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹកស្អាត ប្រើប្រាស់​អស់​រយៈពេល​ជិត​២​ខែ​មកហើយ ដែល​កត្តា​ទាំងនេះ បានធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ៕ ដោយ​៖​កូ​ឡាប​

spot_img
×