Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល ដែល​អសកម្ម ក្នុងការ​បំពេញ​កិច្ចការងារ ត្រូវមាន​វិធានការ​អប់រំ​ណែនាំ ដាស់តឿន ឲ្យ​មានការ​ភ្ញាក់រលឹក​

spot_img

​កំពង់ធំ ​៖ ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​មួយចំនួន ដែល​ចំណុះ​ឲ្យ​ខេត្តកំពង់ធំ ដែល​អសកម្ម ​ក្នុងការ​បំពេញ​កិច្ចការងារ ត្រូវមាន​វិធានការ​អប់រំ​ណែនាំ ដាស់តឿន ឲ្យ​មានការ​ភ្ញាក់រលឹក ដើម្បី​បំពេញភារកិច្ច​ក្នុង​អង្គភាព​វិញ ​ឲ្យ​មាន​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​ទៅជា​លំដាប់ ជាពិសេស​ត្រូវដាក់​វេន ២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​ទី​ប្រចាំ​បញ្ជា ​ដែល​បាន​ត្រៀម​គ្រប់​ជ្រុងជ្រោយ សម្រាប់​កិច្ច​អន្តរាគមន៍​។​

​ថ្ងៃ អង្គារ ទី​៥ ខែមីនា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ដឹក នាំ​កិច្ចប្រជុំ​កិច្ចប្រជុំ​រៀបចំ​ការ​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០៨ ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៩ និង​ពង្រឹង​បន្ថែម​កិច្ចការងារ​ជំនាញ​​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ លើកឡើង សម្រាប់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ត្រូវ​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០៨ ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៩ ​នៅ​ល្ងាច​ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៩ ដែលមាន​ការអញ្ជើញ ចូលរួម​អបអរសាទរ យ៉ាង​អ​ធឹ​ក​អធម​ពី​សំណាក់​ដឹកនាំ​ប្រធាន​មន្ទីរ​ជំវិញ​ខេត្ត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ ដាស់តឿន​ក្រើនរំលឹក​លើក​ការងារ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​
​ឲ្យ​បានល្អ​ប្រពៃ​បន្ថែមទៀត ដើម្បី​ការអនុវត្ត​ការងារ តាម​តួនាទី​ភារកិច្ច តាម​ឋានានុក្រម របស់ខ្លួន ចំពោះ​កិច្ច​ការជំនាញ​ប្រចាំថ្ងៃ​ការចូលរួម​គោរព​ទង់ជាតិ ការចូលរួម​ប្រចាំ​ការណ៍ ការចូលរួម​ប្រចាំ​បញ្ជា ជាពិសេស​ត្រួតពិនិត្យ​វត្តមាន​ជាក់ស្ដែង ​កងកម្លាំង​ក្រោម​ឱវាទ​តាមបែប​ទ ការងាររដ្ឋបាល ការគ្រប់គ្រង ការ​បញ្ជី​វត្តមាន (​មាន​វត្តមាន​-​អវត្តមាន​) របស់​កងកម្លាំង​ក្នុងរ​ចូលរួម​​បំពេញ​កិច្ចការ​ជាប្រចាំ​ថ្ងៃ ចំពោះ​មន្ត្រី​ដែល​អសកម្ម ក្នុងការ​បំពេញ​កិច្ចការងារ ថ្នាក់ដឹកនាំ​ជា​នាយការិយាល័យ​ត្រូវមាន​វិធានការ​អប់រំ​ណែនាំ ដាស់តឿន ឲ្យ​មានការ​ភ្ញាក់រលឹក ដើម្បី​បំពេញភារកិច្ច​ក្នុង​អង្គភាព​វិញ ឲ្យ​មាន​ភាព​រីកចម្រើន ​និង​ការអភិវឌ្ឍ​ទៅជា​លំដាប់​។ កន្លងទៅ​ថ្មីៗ​នេះ កងកម្លាំង​បាន​ខិតខំ​ប្រឹងប្រែង ចូលរួម​យ៉ាង​សស្រោកសស្រាំ ដោយ​ចូលរួម​ធ្វើ​ពលកម្ម​បាន​ព្រមៗ​គ្នា ដើម្បី​រៀបចំ​បរិវេណ​ទីតាំង ដែល​ត្រូវ​សាងសង់​របង និង​អគារ សម្រាប់​កងកម្លាំង​អន្តរាគមន៍ ​ពិសេស​ដែល​បាន​បែង​ចែកជា​ក្រុម និង​ធ្វើ​ផ្លាស់ប្ដូ​ប្រចាំការ រង់ចាំ​អនុវត្ត​បទបញ្ជា របស់​ថ្នាក់ដឹកនាំ គ្រប់ពេលវេលា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​បាន​មាន​ពង្រឹង​ការចូលរួម​ប្រចាំការ​និង​ប្រចាំ​បញ្ជា ២៤​ម៉ោង​លើ​២៤​ម៉ោង​នៅ​ទី​ប្រចាំ​បញ្ជា​ដែល​បាន​ត្រៀម​គ្រប់​ជ្រុងជ្រោយ សម្រាប់​កិច្ច​អន្តរាគមន៍ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និង​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​កិច្ច​អន្តរាគមន៍ សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​នៅពេលដែល​រងគ្រោះ ក្នុង​ហេតុការណ៍​ណាមួយ ដែល​អាច​កើតជា​ចៃដន្យ ៕ ដោយ​៖​កូ​ឡាប​

spot_img
×