Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វេទិការ​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​- វៀតណាម

spot_img

​ក្រចេះ ​៖ បើក​វេទិកា​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍​លើក​ទី​៨ រវាង​ប្រទេស​ទាំង​៣ គឺ​ប្រទេស​កម្ពុជា ឡាវ វៀតណាម ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​អង្គារ ទី​៥​ខែមីនា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​មេគង្គ​ដល​ហ្វី​ន ខេត្តក្រចេះ ដោយមាន​គណៈប្រតិភូ​ទាំងបី​ប្រទេស​ចូលរួម​ផងដែរ​។

​លោក​បណ្ឌិតសភា​ចា​រ្យ បាន​ថ្លែងថា ​ការបើក​វេទិកា​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​ក្នុង​អនុតំបន់​នៃ​ប្រទេស​ទាំងបី សម្រាប់​ផ្សារភ្ជាប់​នឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គី​ភាពល្អ អភិវឌ្ឍ​យុវជន​ទាំង​ការអប់រំ វប្បធម៌ សន្តិភាព និង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​គ្រប់​ស្រទាប់​យុវជន​នៃ​ប្រទេស​ទាំង​៣ ជាពិសេស​យុវជន​ដែល​ស្ថិតក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។

​លោក​វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ថ្លែងថា វេទិកា​នេះ​ពិតជា​មាន​សារសំខាន់​បំផុត ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​យុវជន​នៃ​បណ្តា​ប្រទេស​ទាំង​៣ ឲ្យ​កាន់តែ​រឹងមាំ និង​បន្ត​ប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍ ការងារ​ក្នុង​ផ្លាស់ប្តូរ​អភិវឌ្ឍ​សេដ្ឋកិច្ច លើកកម្ពស់​ស្តង់ដារ​ជីវភាព​រស់នៅ ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ទាំងមូល​។ យុវជន​គឺជា​ធនធាន​គន្លឹះ និង​មានតម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត​។ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល បាន​លើកស្ទួយ​ធនធានមនុស្ស ឲ្យ​មានមុខ​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខ្ពស់ ដែល​អាចឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម មាន​ស្មារតី​សហគ្រិនភាព និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ មាន​វិន័យ សីលធម៌ ដើម្បី​លើកស្ទួយ​ការងារ អភិវឌ្ឍន៍​ប្រទេសជាតិ​។

​លោក​បាន​បន្តថា ការរៀបចំ​កម្មវិធី​នេះ ដើម្បី​ឲ្យ​យុវជន​កម្ពុជា ឡាវ វៀតណាម បាន​ស្គាល់​និង​ជិតស្និទ្ធ​នឹង​គ្នា ចងមិត្តភាព​នឹង​គ្នា បាន​ផ្លាស់ប្តូរ​វប្បធម៌​ប្រពៃណី និង​មាន​សាមគ្គីភាព​រឹងមាំ​រវាង​គ្នា នឹង​គ្នា យូរអង្វែង​ទៅ​អនាគត​។ យើង​នឹង​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់ត្រីកោណ​រួមគ្នា ឲ្យ​មានការ​រីកចម្រើន​ឆាប់រហ័ស និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ឲ្យ​បាន​សម្បូរ​រុងរឿង​។

​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម គឺ​ពិភាក្សា​លើ​ប្រធានបទ ៣ សំខាន់ៗ​៖ ១-​យុវជន​និង​បច្ចេកវិទ្យា​, ២- យុវជន​និង​ជំនាញ​សតវត្ស​ទី​២១ និង​ទី​៣-​យុវជន​និង​សហគ្រិនភាព​។ គណៈប្រតិភូ​យុវជន​ទាំងអស់ នឹងធ្វើ​ទស្សនកិច្ច​សិក្សា លើ​ទីតាំង​ចំនួន ៣ កន្លែង ក្នុង​ក្រុង​ក្រចេះ រួមមាន​៖ ១ -​សហគមន៍​ផលិត​ក្រឡាន​ថ្ម​គ្រែ ២-​សិប្បកម្ម​ឡឥដ្ឋ និង​ទី​៣- សិប្បកម្ម​កែឆ្នៃ​វត្ថុ​អនុស្សាវរីយ៍ ។ នឹង​រៀបចំ​សេចក្តីថ្លែងការណ៍​រួម ដែលមាន​ខ្លឹមសារ និង​អត្ថន័យ ផ្តោតលើ​ការអភិវឌ្ឍ​សមត្ថភាព ជំនាញ បច្ចេកវិទ្យា សហគ្រិនភាព ជំនាញ​ទន់ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​យុវជន ដើម្បី​បំពេញបាន​នូវ​តម្រូវការ​របស់​យុវជន និង​សហគមន៍​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា យុវជន​នៃ​ប្រទេស​ទាំង​៣​នឹង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការយោគយល់​គ្នា ក៏ដូចជា​ការបង្ក​លក្ខណៈ ដើម្បី​ឲ្យ​យុវជន​ន​នៃ​ប្រទេស​ទាំង​៣ បាន​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព អនុវត្តន៍​រួមគ្នា ។ ការពិត​ណាស់ ប្រទេស​យើង​ទាំង​៣ បាន​សហការគ្នា​លើ​គ្រប់​វិស័យ តាំងពី​អតីតកាល​មកម្ល៉េះ ហើយ​ជាពិសេស​នៅ​ដើមឆ្នាំ​២០០០ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​៣ បានសម្រេច​រៀបចំ​ឲ្យ​មាន​ជំនួប​កំពូល​នាយករដ្ឋមន្ត្រី ដើម្បី​បង្កើត​ឲ្យ​មាន​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម នេះ​ឡើង ក្នុង​គោលដៅ​ពង្រឹង​អភិវឌ្ឍន៍​ខេត្ត​នៅជាប់​ព្រំដែន ដែលជា​ខេត្ត​មិនសូវមាន​លក្ខណៈ​អំណោយផល ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​នេះ​ឡើង និង​លើកកម្ពស់​ការវិនិយោគ ក្នុង​ខេត្ត​នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​យើង​ទាំង​៣​។ លោក​បាន​បន្តថា តាមរយៈ ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ច្បាស់​លាស់ ផ្នែក​សាងសង់ ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៏ដូចជា ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម នាពេល​កន្លងមក ឃើញថា ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លងមកនេះ នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ត្រីកោណ បានធ្វើ​ឲ្យ​មានការ​ប្រែ​មុខមាត់​តំបន់ត្រីកោណ​នេះ ពី​តំបន់​មួយ​ដែលមាន​ការអភិវឌ្ឍ​កម្រិត​ទាប ឲ្យ​ក្លាយជា​តំបន់​មួយ ដែលមាន​ការអភិវឌ្ឍ​ក្នុង​ផ្លូវ​ទូរគមនាគមន៍ ដឹកជញ្ជូន និង​លើកកម្ពស់​ពាណិជ្ជកម្ម ។ ដូច្នេះ​ប្រធានបទ​ដែល​បាន​ពិភាក្សា​នា​លើក​នេះ គឺ​បង្ហាញ​ពី​ការអភិវឌ្ឍ​ឈាន​មួយកម្រិត​ទៀត នៃ​ប្រទេស​តាម​តំបន់​ព្រំដែន ដើម្បី​អាច​ឲ្យ​យុវជន អាច​ប្រើប្រាស់ នូវ​វឌ្ឍនភាព​ខាង​បច្ចេកវិជ្ជា ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅក្នុង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​៣ ជាអាទិ៍ ការរក​ទីផ្សារ ការប្រើប្រាស់​បច្ចេកវិជ្ជា​រក​ទីផ្សារ​សម្រាប់​កសិករ​នៅតាម​តំបន់​ព្រំដែន កិច្ចសហប្រតិបត្តិការ​បណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ ដោយ​ផ្តោត​ជាពិសេស​ទៅលើ​បំ​ណិ​ន​ទន់ បំណិត​សតវត្សរ៍​ទី​២១ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ។ ម្យ៉ាងវិញទៀត សហគ្រិនភាព មានការ​បណ្តុះបណ្តាល​យុវជន​នៅតាម​តំបន់​ព្រំដែន ចេះ​បង្កើត​សហគ្រាស ដែល​អាចបង្កើត​ការងារ​ធ្វើ ។

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​យុ​វជនក្នុង​តំបន់ត្រីកោណ មានចំណេះដឹង​ខ្ពស់ និង​ត្រូវ​យកចិត្តទុកដាក់ បង្ការ និង​លើកកម្ពស់​វិស័យ​អប់រំ ចាប់តាំងពី​ម​តេ្ត​យ​សិក្សា បឋមសិក្សា មធ្យមសិក្សា និង​ហួស​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​រួម​បច្ចេកទេស​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធ្វើ​យ៉ាង​អាច​ប្រែក្លាយ​តំបន់ត្រីកោណ​នេះ ឲ្យ​ក្លាយទៅជា​តំបន់​អភិវឌ្ឍ​ដូច​នៅក្នុង​ខេត្ត​ផ្សេងៗ​ទៀត ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×