Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ស្នេហា​ត្រីកោណ ប្រច័ណ្ឌ​ប្រពន្ធ ភាគី​ខាង​ប្រុស​ចាក់​សម្លាប់​គ្នា ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​ជាប់​ខ្នោះ

spot_img

​កណ្តាល ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម បុរស​ម្នាក់​ស្លាប់ ចំណែក​បុរស​ម្នាក់ទៀត ត្រូវ​ចាប់ខ្លួន បន្ទាប់​ពួកគេ​ទាំង​២​នាក់ គឺ​ជនសង្ស័យ និង​ជនរងគ្រោះ មាន​សភាព​ស្រវឹងស្រា​ដូចគ្នា ហើយ​ជនរងគ្រោះ ប្រច័ណ្ឌ​ប្រពន្ធ ជាមួយនឹង​ជនសង្ស័យ ទើប​បង្ក​ឲ្យ​មានទំនាស់​ពាក្យសម្តី រហូត​វាយតប់​គ្នា ពេលនោះ​ជនរងគ្រោះ បាន​យក​ដំបង​ឫស្សី​វាយ ជនសង្ស័យ ត្រូវចំ​ក្បាល​៣​ដំបង ចំណែក​ជនសង្ស័យ បាន​ទាញយក​ស្ន​មុខ​៥ មកចាក់​ត្រូវ​ជនរងគ្រោះ​។​

​ករណី​ទំនាស់​វាយតប់​គ្នា​នេះ កើតហេតុ​នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០:០០ នាទី ចំណុច​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជនរងគ្រោះ​១ នាក់​ឈ្មោះ ស៊ុំ វឿន ហៅ (​ប៉ាវ ចិន​) ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ស្លាប់​)​។ ជនសង្ស័យ​១ នាក់​ ឈ្មោះ សំ សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​៖​ស្ន មុខ​៥ បាក់ដង​ចំនួន ០១​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានបញ្ជាក់​ពីស​ភាព​នៃ​រឿង​ហេតុថា នៅពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ មាន​សភាព​ស្រវឹងស្រា​ដូចគ្នា ហើយ​ជនរងគ្រោះ ប្រច័ណ្ឌ​ប្រពន្ធ ជាមួយនឹង​ជនសង្ស័យ ទើប​បង្ក​ឲ្យ​មានទំនាស់​ពាក្យសម្តី រហូត វាយតប់​គ្នា ពេលនោះ​ជនរងគ្រោះ បាន​យក​ដំបង​ឫស្សី​វាយ ជនសង្ស័យ ត្រូវចំ​ក្បាល​៣​ដំបង ចំណែក​ជនសង្ស័យ បាន​ទាញយក​ស្ន​មុខ​៥ មកចាក់​ត្រូវ​ជនរងគ្រោះ ភ្លាមនោះ ជនរងគ្រោះ​បាន​រត់​ចេញពី​កន្លែងកើតហេតុ​ពុំ​ដឹង​ទៅណា​ទេ​។ លុះដល់​វេលា​ម៉ោង ៦:៣០ នាទី ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ បានឃើញ ជនរងគ្រោះ​ដេកស្លាប់​ផ្ទាល់​ដី នៅជាប់​ផ្ទះ​ឈ្មោះ វ៉ៃ ស្រី​ល័​ក្ខ បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ព្រែក​តា​មាក់ បន្ទាប់មក​កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ដល់​កន្លែងកើតហេតុ ស្រាវជ្រាវ រក និង​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី​។​

​នគរបាល​មូលដ្ឋាន បានធ្វើការ​សន្និដ្ឋានថា ករណីនេះ​អំពើ​ឃាតកម្ម កើតឡើង​ដោយ​ចេញពី​ភាព​ប្រច័ណ្ឌ (​ស្នេហា​ត្រីកោណ​) និង​គំនុំ កំហឹង ឥទ្ធិពល​គ្រឿងញៀន និង​ស្រា ៕ ដោយ​៖​កូ​ឡាប​

spot_img
×