Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងថ្លៃ និង​ប្អូនថ្លៃ ផឹកស្រា​ស្រវឹង កើត​ជម្លោះ បងថ្លៃ​ទាញ​ពូថៅ ប្អូនថ្លៃ​ទាញ​ដំបង ស្លាប់​ម្នាក់

spot_img

​កណ្តាល ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ ​គឺ​បងថ្លៃ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​មានទំនាស់​ពាក្យសំដី ជាមួយ​ប្អូនថ្លៃ រស់នៅ​ផ្ទះ​ជាមួយគ្នា​។ ជនរងគ្រោះ បាន​ទាញ​ពូថៅ​ដេញ​កាប់​ជនសង្ស័យ ខណៈ​ពេលនោះ​ជនសង្ស័យ បាន​ទាញយក​ដំបង​ឈើមូល វាយ​ទៅលើ​ជនរងគ្រោះ ចំ​លើ​ចិញ្ចើម​ខាងឆ្វេង មួយ​ដំបង បណ្តាល​ឲ្យ​បែក​ផុង​ដល់​លលា​ដ៏​ក្បាល​។ ដែល​កើតហេតុ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩.៥០​នាទី​នៅ​ចំណុច ផ្លូវលំ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​១​នាក់ ឈ្មោះ​ពីង ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មាន​ទីលំនៅ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​(​ស្លាប់​)​។ ជនសង្ស័យ​១​នាក់​ឈ្មោះ​ហៀ​ង រស់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ស្នាក់នៅ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​(​គេចខ្លួន​)​។ វត្ថុតាង​ចាប់យក​៖ ដំបង​ឈើមូល​ប្រវែង​២,៥០​ម៉ែត្រ​។​

​នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​ឈ្មោះ​ពីង ចាន់ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​មានទំនាស់​ពាក្យសំដី ជាមួយ​ជនសង្ស័យ​ឈ្មោះ​ហៀ​ង រស់ ដែល​ត្រូវជា​ប្អូនថ្លៃ រស់នៅ​ផ្ទះ​ជាមួយគ្នា ភ្លាម​នោះដែរ ជនរងគ្រោះ បាន​ទាញ​ពូថៅ​ដេញ​កាប់​ជនសង្ស័យ តាម​ផ្លូវលំ​ភូមិ ខណៈ​ពេលនោះ​ជនសង្ស័យ បាន​ទាញយក​ដំបង​ឈើមូល វាយ​ទៅលើ​ជនរងគ្រោះ ចំ​លើ​ចិញ្ចើម​ខាងឆ្វេង មួយ​ដំបង បណ្តាល​ឲ្យ​បែក​ផុង​ដល់​លលា​ដ៏​ក្បាល ដួល​នឹង​ដី រួចហើយ​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។ ចំណែក ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ជនរងគ្រោះ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​តែម្តង លុះ​ព្រឹក​ឡើង​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​២០​នាទី ក្រុមគ្រួសារ​បាន​ដឹក​សព យកមក​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះ​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី តាម​ចាប់​ជនដៃដល់ ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×