Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​រ៉ែ​ថ្ម និង​ខ្សាច់​ចំនួន​៦ នៅ​ស្រុក​ភ្នំស្រួច​

spot_img

​ភ្នំពេញ ​៖ ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ថ្ងៃទី​៥​ខែមីនា ឆ្នាំ​២០១៩ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ បាន​ផ្សាយ​ថា លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ បាន​ដឹកនាំ​ក្រុមការងារ​អធិការ​កិ​ច្ច្ម របស់​ក្រសួង​រ៉ែ​និង​ថាមពល ចុះ​ពិនិត្យ​តាមដាន​សកម្ម ភាព​ប្រកប​អាជីវកម្ម​រ៉ែ​ថ្ម និង​ខ្សាច់​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​បាន​រកឃើញថា ក្រុមហ៊ុន​ចំនួន​០៦ (​ក្រុមហ៊ុន​រ៉ែ​ថ្ម​សំណង់​ចំនួន​០២ ក្រុមហ៊ុន​ខ្សាច់​បក​ចំនួន​០១ និង​ក្រុមហ៊ុន​ខ្សាច់​ស្ទឹង​ចំនួន​៣) ពុំបាន​គោរព​តាម​ស្មារតី​នៃ​អង្គប្រជុំ​ណែនាំ ពិសេស​សារាចរ​ណែនាំ របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​រ៉ែ ដូច្នេះ​ក្រសួង​បាន សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​រយៈពេល​១​សបា្តហ៍​ជាការ​ព្រមាន និង​អាច​ឈានដល់ ការបញ្ចប់​អាជ្ញាប័ណ្ណ​តែម្តង​ក្នុងករណី​មិន​រាងចាល​។ ការចុះពិនិត្យ​កាលពី​ថ្ងៃ​អង្គា​រ៍ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​។​

​គួរបញ្ជាក់​ផងដែរ​ថា មុននឹង​សម្រេច​ដល់​ការព្យួរ​អាជ្ញា​បណ្ណ​នេះ ក្រុមការងារ​អធិការកិច្ច​ក្រសួង ធ្លាប់បាន​បើក​កិច្ចប្រជុំ​ណែនាំ ដល់​ក្រុមហ៊ុន​ទាំងអស់​រួច​ម្តង​ហើយ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ រួម​ជាមួយនឹង​ការប្រជុំ​ម្តងទៀត​ជាមួយ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែលមាន​ការចូលរួម​ពី​តំណាង ក្រសួង​រ៉ែ​និង​ថាមពល អាជ្ញាធរខេត្ត​-​ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​តំណាង​ក្រុមហ៊ុន ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា កាលពី​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៩ កន្លងទៅនេះ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×