Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​អ្នកបើករថយន្ត​ស្រវឹងស្រា បុក​ស្លាប់​មនុស្ស​ ៣​ នាក់ ដាក់ពន្ធនាគារ PJ

spot_img

​ភ្នំពេញ​៖ អ្នកបើករថយន្ត​LEXUS RX-330​មួយគ្រឿង មាន​អត្រា​ជាតិ​អាល់កុល​0.91 Mg/L ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ បុក​ជនបរទេស​២​នាក់ និង​បុរស​ជនជាតិខ្មែរ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ នៅ​ខណ្ឌដូនពេញ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ​។

​អ្នកបើករថយន្ត​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ ខាងលើនេះ មានឈ្មោះ ហ៊ែ​ល វណ្ណៈ អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​នាំ​ភ្ញៀវ​ទៅ​ថៃ មាន​ទីលំនៅ​ភូមិ​មាន​លាប សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី បើករថយន្ត​ម៉ាក LEXUS RX-330 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AX-5853​។​

​បើតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ ប្រព្រឹត្ត​នៅ​ចំណុច​វិថី​ព្រះស៊ីសុវត្ថិ ប្រសព្វ​ផ្លូវ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ លោក ពេជ្រ វិជ្ជាធរ បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​មានឈ្មោះ ហ៊ែ​ល វណ្ណៈ ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ ឲ្យ​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ទទួល​និង​ឃុំខ្លួន​ជននេះ រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​២៖៣០​នាទី យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ត្រង់ចំណុច​វិថី​ព្រះស៊ីសុវត្ថិ ប្រសព្វ​ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍ របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនបង្ក​បានធ្វើ​ដំណើរ​តាម បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​ចូល​ចំណែក​ផ្លូវ​ម្ខាង រួច​ក៏​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ គ្មាន​លេខ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​ម្នាក់ និង​ជនបរទេស​ដែល​ជិះ​លើ​ម៉ូតូ​រ៉ឺម៉ក់​ចំនួន​២​នាក់ បាន​ស្លាប់​។​

ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​រ៉ឺម៉ក់ មានឈ្មោះ​យឹម ស៊ីផុន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ប្រាក់ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ដោយឡែក​ជនបរទេស ទី​១​ឈ្មោះ HIETA ARTTU JOHANNES អាយុ​៣៣​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់ និង​ទី​២-​ឈ្មោះ APAJASALMI LASSE MIKAEL អាយុ​៣៣​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់​។ ជនបរទេស​ទាំងពីរ​នាក់ ស្នាក់នៅ​សណ្ឋាគារ​អា​ម៉ឹ​នី​បន្ទប់​លេខ​៤០៤ ជាន់​ទី​៤ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​២៤៨ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនបង្ក​ក្រោយពី​បុក​ម៉ូតូ​រ៉ឺម៉ក​រួចហើយ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ឈប់​ស្ងៀម​មួយគ្រឿង​ទៀត ម៉ាក HONDA CUB ពណ៌​ខៀវ ពាក់​ស្លាក​លេខ ប​-3975 ភព​1​។ នគរបាល​បាន​សន្និដ្ឋានថា មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរ​នេះ មកពី​រថយន្ត​បើកបរ​លឿន មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់ខ្លួន និង​បើកបរ​ក្នុង​ស្ថាន​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​0.91 Mg/L ។

ជនរងគ្រោះ ដែល​ស្លាប់​ទាំង​បី​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ក្នុងនោះ​ភាគី​រថយន្ត​កាមរី បាន​ស្លាប់​ពីរ​នាក់ និង​ភាគី​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​ស្លាប់​ម្នាក់ ដោយសារ​ពេល​ឡាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ ហើយ​ធ្លាក់​ដែក​សង្កត់​លើ​ទាំងអស់គ្នា តែ​ក្នុងនោះ​ស្ត្រី​ម្នាក់ ភាគី​ខាង​រថយន្ត​កាមរី​ឆ្លាម​បាន​រងរបួស​ធ្ងន់​។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-2239 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ បាន​វ៉ា​ជែង​រថយន្ត​ដឹក​ដែក​ខ្នាត​វែង​ពណ៌​ខៀវ​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9712 ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​។​

​ប្រភព​បន្ដថា ពេល​កំពុង​បើក​វ៉ា​ជែង​នោះ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត បើក​មក​ពី​ខាង​មុខ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​កាមរី​ឆ្លាម ពេល​ឃើញ​ស្ថានភាព​បែប​នេះ រថយន្ត​កាមរី​ឆ្លាម​បាន​បើក​ងាក​គេច​ចូល​ខាងស្ដាំ​ដៃ​វិញ ទើប​បណ្ដាលឲ្យ​រថយន្ត​ដឹក​ដែក​បុក​ពីក្រោយ​រថយន្ត​កាមរី​តែម្ដង ពេល​នោះ​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹកស្អុយ​តាម​ចិញ្ចើម​ផ្លូវ​ទាំងអស់គ្នា​តែម្ដង​។​

​ប្រភព​បន្ដថា មុន​ពេល​ធ្លាក់ចូល​ប្រឡាយទឹក​រថយន្ត​ដឹក​ដែក ក៏​ជ្រុល​ទៅ​បុក​នឹង​ដើម​អំពិល​ទឹកបាក់​អស់​មួយ​ដើម​ទៀត ហើយ​ទើប​ធ្លាក់​ដែក​សង្កត់​លើ​តៃកុង​រថយន្ត​ស្លាប់​ដោយ​កៀប​ជាប់​នៅក្នុង​រថយន្ត ហើយ​ជនរងគ្រោះ​ដែល​ជិះ​នៅក្នុង​រថយន្ត​កាមរី​ឆ្លាម បាន​ខ្ទាត​ចេញ​មនុស្ស​មក​ខាងក្រៅ តែ​ក៏​ត្រូវបាន​ស្លាប់​ដោយសារតែ​ដែក​សង្កត់​លើ​ទាំង​ពីរ​នាក់​ភ្លាមៗ​ផងដែរ​។ ដោយឡែក ស្ដ្រី​រងរបួស​នោះ​ស្ថិតនៅ​ក្នុង​រថយន្ត​មិន​បាន​ខ្ទាត​ចេញ​មក​ក្រៅ​នោះ​ទេ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​នាំគ្នា​ចុះ​ទៅ​ពិនិត្យ​វាស់វែង​យក​រថយន្ត​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​កន្ទោក​ជា​បណ្ដោះអាសន្ន​សិន ហើយ​បាន​ប្រគល់​សព​ជនរងគ្រោះ​ទាំង​បី​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន ដោយ​រង់ចាំ​សាច់ញាតិ​ក្រុមគ្រួសារ​ចូល​ខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×