Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ប្រទេស​កេ​ន​យ៉ា ជ្រើសរើស​កម្ពុជា ជា​គោលដៅ​ក្នុងការ​ទស្សនកិច្ច ស្វែងយល់​ពី​វិស័យ​ការងារ​

spot_img

​ភ្នំពេញ ​៖ លោក​បណ្ឌិត​រដ្ឋមន្ត្រី មានប្រសាសន៍​លើកឡើងថា ការជ្រើសរើស​កម្ពុជា ជា​គោលដៅ ក្នុងការ​ទស្សនកិច្ច ស្វែងយល់​ពី​វិស័យ​ការងារ ជាពិសេស​ពាក់ព័ន្ធ នឹង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ជា​ជម្រើស​ដ៏​ល្អ ព្រោះ NEA ជា​យន្តការ​ដ៏​ជោគជ័យ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​។​

​នា​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​ការងារ​នៃ​សាធារណរដ្ឋ​កេ​ន​យ៉ា​ដែល​ដឹកនាំ​ដោយ​លោក​Jillo Abdul Bahari Ali ​អនុរដ្ឋមន្ត្រី ក្រសួង​ការងារ និង​ការ​គាំពារ​សង្គម នៃ​សាធារណៈ​កេ​ន​យ៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​ការងារ​។​

​ជាការ​ឆ្លើយតប លោក​ប្រធាន​ប្រតិភូ​រីករាយ ដែល​ទទួល​ការ​ការស្វាគមន៍​ដ៏​កក់ក្តៅ និង​ថ្លែងអំណរគុណ ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​អនុញ្ញាតឱ្យ​ចូលជួប​សម្តែង​ការគួរសម នាពេលនេះ ទោះបីជា​ក្រសួង មមាញឹក​ក្នុង​ការរៀបចំ សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៩ កំពុង​ធ្វើឡើង​ក៏ដោយ​។​

​លោក​អនុ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ការ​គាំពារ​សង្គម នៃ​សាធារណៈ​កេ​ន​យ៉ា​​បញ្ជាក់ថា ស្ថានភាព​កម្ពុជា និង​កេ​ន​យ៉ា មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា បើ​ប្រៀបធៀប លើ​បញ្ហា​ប្រឈម កំណើនសេដ្ឋកិច្ច និង GDP សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយឆ្នាំ ដូច្នេះ​វា​ទាមទារ​ឱ្យ​យើង មានការ​សិក្សា​ស្វែងយល់​ពីគ្នា​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​លើក​ពី​វឌ្ឍនភាព ជាច្រើន នៃ​ក្រសួង​ការងារ និង​បញ្ជាក់ថា កម្ពុជា ជា​ប្រទេស​តែមួយគត់ ដែល​ហ៊ាន​ផ្សារភ្ជាប់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ទៅនឹង​លក្ខខណ្ឌ​ការងារ ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​ស្នូល ទាំង​៨​របស់​អង្គការ ILO អនុវត្ត​គម្រោង​រោងចក្រ កាន់តែ​ប្រសើរ នៅ​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ការពង្រីក របប​សន្តិសុខ​សង្គម នៅ​ទូទាំងប្រទេស​។​

​តាមរយៈ​ជំនួប​នេះ លោក​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាង​វិស័យ​ការងារ នៃ​ប្រទេស​ទាំងពីរ នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ហើយនឹង​មានការ​ផ្លាស់​ប្តូរ បទពិសោធន៍ និង​ទស្សនៈ​ល្អៗ​ជាច្រើន​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា នៅ​លើក​ក្រោយ នឹងមាន​ទស្សនកិច្ច ពី​ប្រតិភូ​កេ​ន​យ៉ាប​ន្ថែ​ម​ទៀត មកកាន់​កម្ពុជា​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច សិក្សា​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-០៩ ខែមីនា​នេះ គណៈប្រតិភូ នៃ​ក្រសួង​ការងារ កេ​ន​យ៉ា នឹង​អញ្ជើញ​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​នៅ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) អំពី​ដំណើរ​ការផ្តល់ សេវា​ការងារ ដល់​អ្នកស្វែងរក​ការងារ​, ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារការងារ​, ការបង្កើត និង​អនុវត្ត​គោលនយោបាយ​កម្មវិធី​ការងារ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ​របស់​កម្ពុជា ស្រប​ពេលដែល​ប្រទេស​កេ​ន​យ៉ា ទើប​បង្កើត​នូវ​អាជ្ញាធរ​ជាតិ​ការងារ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ។​

​គួរ​បញ្ជាក់ថា សាធារណរដ្ឋ​កេ​ន​យ៉ា ជា​ប្រទេសមួយ ដែល​ស្ថិតនៅ​ទ្វីបអាហ្វ្រិក ប៉ែក​ខាងកើត ដែលមាន​ផ្ទៃដី​សរុប ៥៨០.៣៦៧ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប ៤៩.៧ លាន​នាក់ (​គិត​ត្រឹម​ឆ្នាំ​២០១៧)​។ កំណើនសេដ្ឋកិច្ច ជា​មធ្យម​ក្នុង​រង្វង់ ៧​ភាគរយ ជាមួយ GDP សម្រាប់​មនុស្ស​ម្នាក់​១.៥០៧,៨១ ដុល្លារ​សហរដ្ឋអាមេរិក​។ កាលពី​ឆ្នាំ​២០១៦ ប្រទេស​នេះ ទើបបាន​បង្កើត​អាជ្ញាធរ​ជាតិ​ការងារ ហើយ​ពុំទាន់​មានដំណើរ​ការ ពេញលេញ​នៅឡើយ និង​កំពុង​សិក្សា​ស្វែងយល់​បន្ថែម ពី​បណ្តាល​ប្រទេស​នានា ដែល​ក្នុងនោះ មាន​កម្ពុជា​យើង​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×