Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​សន្តិសុខ​ឡាវ សម្រួល ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត ឲ្យ​ស្ថាប័ន ក្រសួងមហាផ្ទៃ និង សន្តិសុខ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡា ពិភាក្សា​ឲ្យ​បាន​ច្រើន​ថែមទៀត លើ​ការងារ​សន្តិសុខ​ជាតិ និង​ជាពិសេស ការងារ​ដែល​សម្រួល ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ទទួលបាន​នូវ​ប្រយោជន៍ និង​ជីវភាព​រស់នៅ កាន់តែ​ល្អប្រសើរ​។​

​នៅ​រសៀល ថ្ងៃ​អង្គារ ទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រី​សន្តិសុខ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡា​។​

​លោក វិ​ល័យ ឡា​ខាំ​ហ្វង បាន​គោរព​រាយ​កាណ៍រ​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​កិច្ចប្រជុំ​កន្លងទៅ​ថ្មីៗ​នេះ​ជាមួយ សម្តេច​ក្រឡាហោម ស ខេង និង​បាន​ផ្លាស់ប្តូរ​ព័ត៌មាន ក៏ដូចជា​បទពិសោធន៍​មួយចំនួន និង​បាន​ពិភាក្សា​ចុះហត្ថលេខា លើក​កិច្ចសហប្រតិបត្តិការ មួយចំនួន​រួមមាន​៖ ការទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន និង​អាវុធ​ខុសច្បាប់ ការផ្លាស់ប្តូរ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ខុសច្បាប់ ការកាប់​ព្រៃឈើ​ខុសច្បាប់ សហការ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​តាម​ព្រំដែន និង​ធ្វើយ៉ាងណា​ជួយ​សម្រួល ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងសងខាង អាចធ្វើ​ដំណើរ និង​ធ្វើ​អាជីវកម្ម​ឆ្លងកាត់​តាម​ព្រំដែន បាន​កាន់តែ​ងាយស្រួល និង​ប្រកបដោយ​សុវត្ថិភាព ។ លើក​ពីនេះ​ទៀត លោក វិ​ល័យ ឡា​ខាំ​ហ្វង បាន​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ការធ្វើ​ទស្សនកិច្ច​មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ គឺ​ឆ្លើយតប​ទៅនឹង​ការងារ ដែល​បានសម្រេច​កន្លងមក រវាង​កម្ពុជា​-​ឡាវ ដែល​ត្រូវ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ជាមួយគ្នា មួយឆ្នាំ​ម្តងៗ ដើម្បី​ពិនិត្យមើល​លើ​ការងារ ដែល​បាន​ព្រមព្រៀង នឹងធ្វើ​ជាមួយគ្នា​កន្លងមក ហើយនឹង​ពិនិត្យ​ដាក់​ទិសដៅ សម្រាប់ធ្វើ​ការងា​រួមគ្នា​ជា​បន្តទៀត ស្របទៅតាម​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​បានសម្រេច ដោយ​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ និង​ស្វាគមន៍​លើក​កិច្ចការ​ទាំងឡាយ ដែល​ភាគី​ឡាវ​បាន​ប្រជុំ​ពិគ្រោះគ្នា​ជាមួយ សម្តេច​ក្រឡាហោម ស ខេង កន្លងមក​ដែល​បាន​បាន រិត​បន្តឹង​នូវ​ចំណងមិត្តភាព និង​ទំនាក់ទំនង សហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត ឲ្យ​ស្ថាប័ន​ទាំងពីរ មានការ​ពិភាក្សា​ឲ្យ​បាន​ច្រើន​ថែមទៀត លើ​ការងារ​សន្តិសុខ​ជាតិ និង​ជាពិសេស ការងារ​ដែល​សម្រួល ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន គឺ​ខិតខំ​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ទទួលបាន​នូវ​ប្រយោជន៍ និង​ជីវភាព​រស់នៅ កាន់តែ​ល្អប្រសើរ​ឡើង​៕ ដោយ​៖​កូ​ឡាប​

spot_img
×