Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប៉ាន សូរ​ស័ក្តិ​៖ ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​គម្រោង​មេ ដើម្បី​ពង្រឹង​សិ្ថ​រ​ភាព​ទីផ្សារ និង​តម្លៃ​កសិផល​ជូន​ប្រជាកសិករ​

spot_img

កណ្តាល ​៖ ក្រសួងពាណិជ្ជកម្ម បានដាក់​សំណើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​បង្កើត​គម្រោង​មេ (Pilot Project) រួមមាន​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ សម្រាប់​ជួយ​ពង្រឹង​សិ្ថ​រ​ភាព​ទីផ្សារ និង​តម្លៃ​កសិផល​ជូន​ប្រជាកសិករ​ដែលជា​អ្នក​ផលិត នេះ​បើតាម​ការអះអាង​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៥ ខែមីនា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ផ្នែក​រឹង សំដៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡស​ម្ងួ​ត ដើម្បី​រក្សាទុក​កសិផល​កុំឱ្យ​ខូច ចំណែកឯ​ផ្នែក​ទន់ សំដៅលើ​ការទទួល​ទិញ​កសិផល ពី​ប្រជាកសិករ ទៅតាម​តម្លៃ​ទីផ្សារ ហើយ​ថវិកាជាតិ គឺជា​ប្រភព​ទុន សម្រាប់​អនុវត្ត​គម្រោង​មេ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម បាន​កំពុង​សហការ​ជាមួយ មូលនិធិ​អន្តរជាតិ​អភិវឌ្ឍន៍​កសិកម្ម (IFAD) ធ្វើការ​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដើម្បី​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​ផលិតផល​ចំនួន​៥ ដូចជា ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ និង​សូត្រ​ប្រណិត​។ គម្រោង​នេះ រួមជាមួយ​គម្រោង​មេ​ខាងលើ នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជនបទ ប្រកបដោយ​បរិ​យា​ប័ន្ន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​

​សូមជម្រាបថា ដើម្បី​សម្រួល​ដល់​ការតាមដាន​វឌ្ឍនភាព​ការងារ នៅតាម​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ ដឹកនាំ​រដ្ឋលេខាធិការ​ចំនួន ២​រូប​។ ក្រុមការងារ​ថ្នាក់ជាតិ​នេះ នឹង​ចុះ​ពិនិត្យមើល​ការបំពេញភារកិច្ច​ទូទៅ​របស់​មន្ទីរ​ពាណិជ្ជ​កម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា រួមទាំង​ការអនុវត្ត​គម្រោង AIMS នៅតាម​មជ្ឈមណ្ឌល​ភូមិភាគ​ទាំងបី (​ខេត្តតាកែវ​, ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​) ផងដែរ​ ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×