Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​ឆេះ​កុដិ​ព្រះសង្ឃ នៅក្នុង​វត្ត​កោះ​រកា​

spot_img

​កំពង់ចាម​ ៖ ​នៅវេលា​ម៉ោង​ ៣និង៣០​នាទី ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​អគ្គីភ័យ​ឆេះ​កុដិ​ព្រះសង្ឃ បាន​កើតឡើង នៅក្នុង​វត្ត​កោះ​រកា លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​កម្លាំង អន្តរាគមន៍​ចុះ​ពន្លត់​អគ្គី​ភយ័ ដោយ​ប្រើប្រាស់​កម្លាំង​ឡាន​ទឹក នៃ​ស្នងការ​នរគ​បាល ខេត្ត​កំពង់ចាម​អស់​ជាច្រើន​គ្រឿង ហើយ​អគ្គីភ័យ​បាន​រលត់ ទាំងស្រុង​នៅ​វេលា​ម៉ោង​៦​ព្រឹក​នេះ​។​

​អគ្គីភ័យ​ឆាបឆេះ​កុដិ​ព្រះសង្ឃ​នៅ​វត្ត​កោះ​រកា កម្លាំង អន្តរាគមន៍​ចុះ​ពន្លត់​អគ្គីភ័យ​បន្ទាន់ ដោយ​ប្រើប្រាស់​ឡានទឹក ចំនួន ៦​គ្រឿង អស់​ទឹក​ចំនួន ៩​ឡាន របស់​ស្នងការ​នរគ​បាល​ខេត្ត​កំពង់ចាម ។​

​អគ្គីភ័​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​នេះ ខណៈ​ដែល​កុដិ​សម្ភារៈ​ទ្រព្យសម្បត្តិ​ក្នុង​វត្ត​អស់​មួយចំនួន​ធំ តែ​មិន​បណ្តា​យ​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើ​យ​។​

​លោក គួច ចំរើន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កេី​ន​បង្ការ​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​អគ្គិសនី​នេះ ហើយ​ប​ច្ចុ​ប្បន្ន​អាកាសធាតុ​មាន​ភាពប្រែប្រួល ដោយ​មាន​កម្តៅ​ខ្លាំង ដូច្នេះ​អាច​បង្ក​ឲ្យ​កើត​ជា​ចំហេះ និង​ពិសេស​នោះលើបញ្ហា​គ្រោះ​រាំងស្ងួត ការខ្វះខាត​ទឹក​ប្រេី​ប្រាស់ ត្រូវ​ត្រៀម​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​កើត​ហេតុ​ដោយ​យថាហេតុ​ណាឡេី​យ និង​សាមគ្គីភាព​ចេះ​ជួយ​គ្នា​ក្នុង​ពេល​ជួប​ការលំបាក​ផងដែរ​៕ ដោយ ​:​ កូឡាប​

spot_img
×