Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​គ្នា​ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ តាម​ផ្ទះ​នៅ​ខណ្ឌ​ទួលគោក​និង​ខណ្ឌ​ពោធិ​សែន​ជ័យ​

spot_img

​ភ្នំពេញ​ ៖​ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​,​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​ពាក់​ព័ន្ធនិង​មន្ត្រី​ជំរឿន​ជាច្រើន​នាក់​ទៀត កាលពី​រសៀល​ថ្ងៃ​ទី ០៥ ខែ​មិនា ២០១៩​នេះ បាន​ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ ដែល​រកស៊ី និង​បើក​អាជីវកម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក និង​បាន​បន្ត​ចុះ​ទៅ​ធ្វើ​ជំរឿន​បន្តទៀត​នៅ​មុខ​វត្ត​តាំងក្រសាំង ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​មានប្រសាសន៍​លើក​ឡើង​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ការចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​មិន​មែន​ដើម្បី​ចង់​ដឹង​និង​ស្វែងយល់ ពី​ការរស់នៅ ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​អោយ​តម្លើង​ពន្ធ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ធ្វើ​អាជីវកម្ម​នោះ​ទេ​។​លោក​ទេសរដ្ឋមន្ត្រី​បន្តថា តាម​គោល​ការណ៏​របស់​រាជរដ្ឋាភិបា​ល​ការធ្វើជំរឿន​ប្រជាសាស្ត្រ​នេះ​ធ្វើឡើង​១០​ឆ្នាំ​ម្តង​ដើម្បី​បាននិ​ន្ន័​យ​ពិតប្រាកដ​នៃ​ចំនួន​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុង​ធ្វើ​ផែនការ​អភិវឌ្ឍ​ន៏​របស់​រាជរដ្ឋាភិបាលឲ្យចំ​គោល​ដៅ​។​

ដើម្បីឲ្យ​ការធ្វើជំរឿន​ទទួលបាន​លទ្ធផ​លកា​ន់តែ​ល្អ​ប្រសើរ សម្តេច​អគ្គ មហា​សេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​អោយ​ជនរួមជាតិ​ទាំងអស់​ចូលរួម​គាំទ្រ និង​ចូលរួម​ការធ្វើជំរឿន​ទូទៅ ដោយ​ប្រជាជន​កម្ពុជា​ត្រូវ​ផ្តល់​ពត៌មាន​តាម​សំណួរ​សម្ភាស​ន៏​ឲ្យបាន​គ្រប់គ្រាន់ ត្រឹមត្រូវ​និង​ស្មោះត្រង់​ជូន​មន្ត្រី​ជំរឿន​។​

​សម្តេច​មាន​ប្រសា​ស​ន៏​ថា ការធ្វើជំរឿន​នេះ មិន​មាន​ពាក់​ពន្ធ័​នឹង​រឿង​នយោបាយ​ទេ គឺ​ដើម្បី​បំរើ​ឲ្យិ​ផល​ប្រ​យោ​ជ​ន៏​សំរាប់​ទាំងអស់គ្នា ហើយ​បើ​អាច​ជៀសវាង​បាន​សូម​ប្រជាពលរដ្ឋ​កុំ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ និង​សូម​បងប្អូន​យោគយល់​ឲ្យ​មន្ត្រី​ជំរឿន​ចូល​ទៅ​តាម​លំនៅដ្ឋាន​នៅពេល​យប់​ផង​៕ ដោយ​ ៖ កូឡាប​

 

spot_img
×